មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៧,៤រ៉ិចទ័រ ដ៏ខ្លាំងក្លាបានវាយប្រហារតំបន់ មីនដាណាវ (Mindanao) របស់ប្រទេសហ្វីលីពីន នៅថ្ងៃសុក្រ (១០ តុលា) នេះ ក្នុងជម្រៅ ៥៨គីឡូម៉ែត្រ។
ប្រព័ន្ធព្រមានរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិក បានចេញការព្រមានពីហានិភ័យនៃរលកយក្សនេះ ដោយនិយាយថា រលកយក្សស៊ូណាមិដ៏គ្រោះថ្នាក់គឺអាចកើតមាន សម្រាប់ឆ្នេរសមុទ្រដែលមានចម្ងាយ ៣០០គីឡូម៉ែត្រ នៃចំណុចកណ្តាលរញ្ជួយដី៕
