បាល់ទាត់៖ ក្រុមបាល់ទាត់ស្ត្រីវៀតណាមបានធ្វើដំណើរមួយជំហានទៀត ដើម្បីបន្តក្តីសង្ឃឹមបង្ហាញខ្លួននៅព្រឹត្តិការណ៍បាល់ទាត់ស្ត្រីជើងឯកពិភពលោក ក្រោយយកឈ្នះក្រុមថៃ ២-០ ក្នុងវគ្គ Play-Off នៅទីក្រុង Mumbai ប្រទេសឥណ្ឌាថ្ងៃពុធម្សិលមិញ។

ជ័យជំនះមួយប្រកួតទៀតទៅលើឆាយនីសតៃប៉ិនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ មានន័យថាវៀតណាមនឹងមានកៅអីស្វ័យប្រវត្តិនៅ World Cup 2023 ខណៈចិន ជប៉ុន កូរ៉េ ហ្វីលីពីន និងសហម្ចាស់ផ្ទះអូស្ត្រាលី និងនូវែហ្ស៊ីឡង់សុទ្ធតែធានាបានកៅអីស្វ័យប្រវត្តិរបស់ខ្លួននៅ World Cup 2023 ដែលរៀបចំនៅប្រទេសអូស្ត្រាលី និងនូវែហ្ស៊ីឡង់។ ចំណែកក្រុមថៃក៏មិនទាន់អស់សង្ឃឹមដែរ ដោយពួកគេត្រូវការជ័យជំនះលើឆាយនីសតៃប៉ិនៅថ្ងៃសុក្រស្អែកនេះ ដើម្បីកៅអីវគ្គ Play-Off អន្តរទ្វីប៕
អត្ថបទ៖នាង សុភាវុធ