រុស្ស៊ី បើកការវាយប្រហារច្រកអាកាសដ៏ធំមួយទៀតលើទីក្រុងគីវ និងទីតាំងថាមពលរបស់អ៊ុយក្រែន

2025/10/10 05:09:55 pm        118

ក្រុមមន្ត្រីបាននិយាយថា ការវាយប្រហារផ្លូវអាកាសដ៏ធំមួយផ្សេងទៀតរបស់រុស្ស៊ី ស្រោចលើកណ្តាលទីក្រុងគីវ បានបង្កឱ្យមានអគ្គិភ័យយ៉ាងសន្ធោសន្ធៅក្នុងអគារផ្ទះល្វែងដ៏ខ្ពស់មួយកន្លែង និងបានកំណត់គោលដៅទីតាំងថាមពលជាច្រើននៅព្រឹកព្រលឹមថ្ងៃសុក្រ (១០ តុលា) នេះ ដោយកាត់ផ្តាច់អគ្គិសនីដល់ផ្នែកយ៉ាងទូលំទូលាយនៃរដ្ឋធានីអ៊ុយក្រែន។

អភិបាលក្រុងគីវ លោក Vitali Klitschko បាននិយាយថា មនុស្សមួយចំនួនបានរងរបួស ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ ខណៈការដាច់ចរន្តអគ្គិសនី និងការរំខានដល់បណ្ដាញផ្គត់ផ្គង់ទឹក បានប៉ះពាល់ដល់ស្រុកនានានៅច្រាំងខាងកើតនៃទន្លេ Dnipro ដែលហូរកាត់ទីក្រុងគីវ។

រូបភាពដែលបានបង្ហោះតាមអ៊ីនធឺណិត បានបង្ហាញឱ្យឃើញផ្ទះល្វែងត្រូវឆាបឆេះ ខណៈក្រុមពន្លត់អគ្គិភ័យបានចុះដល់ទីតាំងកើតហេតុដើម្បីធ្វើការ។ បំណែកនៃយានដ្រូនដែលបានធ្លាក់ ក៏បានវាយប្រហារលើផ្នែកជាច្រើនទៀតនៃទីក្រុងគីវផងដែរ។

កងកម្លាំងរុស្ស៊ី បានផ្តោតលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសាររដូវរងាខិតចូលមកដល់ជាថ្មីម្តងទៀត នៅក្នុងសង្គ្រាមអាយុកាលជាង ៣ឆ្នាំកន្លះមកនេះ។ ការវាយប្រហារដោយមីស៊ីល និងយានបើកទ្រង់ទ្រាយធំមួយកាលពីសប្តាហ៍មុន បានកម្ទេចកន្លែងផលិតឧស្ម័នសំខាន់ៗរបស់អ៊ុយក្រែន ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងច្រើន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        201
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        188
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm