សារព័ត៌មាន Bloomberg៖ អ៊ុយក្រែនបានបាត់បង់ជាង៦០% នៃផលិតកម្មឧស្ម័នធម្មជាតិរបស់ខ្លួនដោយសារការវាយប្រហារពីរុស្ស៊ី

2025/10/10 05:25:33 pm        171

ប្រភពនានាបានប្រាប់សារព័ត៌មាន Bloomberg ថា បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងតំបន់ Kharkov និង Poltava កាលពីថ្ងៃទី ៣ ខែតុលា ប្រទេសអ៊ុយក្រែនបានបាត់បង់សមត្ថភាពផលិតឧស្ម័នធម្មជាតិច្រើនជាង ៦០ ភាគរយ ហើយជាលទ្ធផល នឹងត្រូវចំណាយប្រហែល១,៩ ពាន់លានអឺរ៉ូ លើការនាំចូលឥន្ធនៈដើម្បីផ្គត់ផ្គង់រហូតដល់រដូវរងាខាងមុខនេះ។ 

សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃទី៩តុលាដោយសំអាងដល់ប្រភពនានាដែលពុំបានបញ្ជាក់ ថា ការវាយប្រហាររបស់រុស្ស៊ី ជាបន្តបន្ទាប់បានបំផ្លាញសមត្ថភាពផលិតកម្មឧស្ម័នធម្មជាតិរបស់អ៊ុយក្រែនជាងពាក់កណ្ដាល មុនរដូវរងាចូលមកដល់។

យោងតាមទីភ្នាក់ងារព័ត៌មាននេះ ប្រសិនបើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅតែបន្ត អ៊ុយក្រែននឹងត្រូវទិញឧស្ម័នធម្មជាតិប្រហែល ៤,៤ ពាន់លានម៉ែត្រគីប នៅចុងខែមីនា ឆ្នាំ ២០២៦ ខាងមុខ។ បរិមាណនេះគឺស្មើនឹង ២០ ភាគរយនៃការប្រើប្រាស់ថាមពលប្រចាំឆ្នាំរបស់ប្រទេសនេះ ។

សារព័ត៌មានBloomberg ដដែលបន្ថែមថាអ៊ុយក្រែនបានទិញឧស្ម័នធម្មជាតិប្រហែល ៤,៦ ពាន់លានម៉ែត្រគីប រួចហើយពីក្រុមហ៊ុនផ្គត់ផ្គង់បរទេសនៅឆ្នាំនេះ។ទីក្រុង Kyiv ប៉ាន់ប្រមាណថា នៅចុងឆ្នាំនេះ ប្រទេសនេះនឹងត្រូវការឧស្ម័នធម្មជាតិចំនួន៥,៨ ពាន់លានម៉ែត្រគីប ទោះបីជាតួលេខនេះអាចកើនឡើងអាស្រ័យលើកត្តាជាច្រើន ក៏ដោយ ជាពិសេស ថាតើអ៊ុយក្រែនអាចស្ដារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួនបានលឿនប៉ុណ្ណា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        124
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        117
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm