ថ្ងៃឈប់សម្រាកដ៏សំខាន់របស់អេស្ប៉ាញប្រឈម គ្រោះថ្នាក់ខុសពីធម្មតា ស្របពេលមានការព្រមានពីព្យុះជាបន្ទាន់ មួយឆ្នាំបន្ទាប់ពី មនុស្ស ២០០ នាក់ត្រូវបានហូរកួចទៅតាមកម្លាំងទឹកក្នុងគ្រោះមហន្តរាយទឹកជំនន់។

តំបន់ឆ្នេរ Costa Blanca របស់ប្រទេសអេស្ប៉ាញ ត្រូវបានដាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់សម្រាប់ភ្លៀងធ្លាក់ខ្លាំង ហើយក្រុមមន្ត្រីបានព្រមានអំពី គ្រោះថ្នាក់ខុសពីធម្មតា នៅពេលព្យុះ Alice វាយប្រហារដីគោក មួយឆ្នាំបន្ទាប់ពីប្រទេសនេះត្រូវបានវាយប្រហារដោយទឹកជំនន់ដ៏សាហាវ។

ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសអេស្ប៉ាញ AEMET កាលពីថ្ងៃព្រហស្បតិ៍ បានចេញការប្រកាសអាសន្នពណ៌ក្រហមសម្រាប់ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ Alicante ហើយបាននិយាយថាការប្រកាសនោះ នឹងចូលជាធរមានចាប់ពីម៉ោង ១០ ព្រឹកម៉ោងនៅអេស្ប៉ាញ នៅថ្ងៃសុក្រនេះ។
តំបន់ Alicante ស្ថិតនៅភាគខាងកើតនៃទីក្រុង Valencia បានរងគ្រោះទឹកជំនន់ដ៏មហន្តរាយកាលពី ខែតុលា ឆ្នាំ ២០២៤ ដែលបានឆក់យកជីវិតមនុស្ស ២២០ នាក់។
ទីភ្នាក់ងារនេះបានសរសេរនៅលើបណ្ដាញសង្គម Xថា ទឹកជំនន់ និងទឹកជំនន់ដ៏គំហុក អាចកើតមានហេតុនេះចូរអនុវត្តតាមការណែនាំនៃការការពារស៊ីវិល។
ការិយាល័យអាកាសធាតុបាននិយាយថា បរិមាណទឹកភ្លៀងសរុបអាចលើសពី ១៤០ មីលីម៉ែត្រក្នុងរយៈពេល ១២ ម៉ោង ជាពិសេសនៅទីក្រុង Valencia ។
តំបន់ឆ្នេរសមុទ្រមេឌីទែរ៉ាណេផ្សេងទៀតក៏ត្រូវគេរំពឹងថានឹងរងផលប៉ះពាល់ផងដែរ រួមទាំងខេត្តជិតខាង Murcia និងប្រជុំកោះ Balearic៕