ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងតម្លៃជាង ១៩លានដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូ​វការ​នៅថ្ងៃនេះ

2025/10/10 06:25:38 pm        266

កំពង់ឆ្នាំង៖ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងតម្លៃជាង ១៩លានដុល្លារ ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូ​វការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋ​មន្ត្រី​ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល​សមិទ្ធផលនេះបម្រើ​ដល់ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ និងជាគម្រោងកែលម្អគ្រប់គ្រង​បរិស្ថាន​ក្រុងជុំវិញបឹងទន្លេសាប ក្រោមឥណទាន​សម្បទាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ស្ថិតនៅភូមិកណ្តាល និងភូមិដំណាក់ពពូល សង្កាត់​កំពង់​ឆ្នាំង​ ក្រុងកំពង់ឆ្នាំង។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានលើកឡើងថា គម្រោង​កែ​លម្អ​គ្រប់​គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បឹង​ទ​ន្លេ​សា​​ប គឺជាអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង ដែល​ដាក់​អោយ​ប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាផ្នែកមួយទៀត ដែលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កែលម្អបរិស្ថាន អនាម័យ និងសោភ័ណភាពក្នុងក្រុងកំពង់ឆ្នាំង ដែលបាន​រៀប​ចំ​តាម​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​កំពង់ឆ្នាំង និងអាចរំដោះទឹកកខ្វក់ចេញពីផ្ទះ និងអគារការិយាល័យ​ផ្សេង​ៗ​ចំនួន​៥០០​ទីតាំង​។ ក្រោយការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ ប្រព័ន្ធលូត្រូវ​បាន​កែ​សម្រួល ​ដោយបានញែកប្រព័ន្ធបង្ហូរទឹកភ្លៀង និងប្រព័ន្ធទឹកកខ្វក់ដាច់ពីគ្នា ដែល​នេះ​បាន​ធ្វើ​ឲ្យ​លំហូរ​ទឹកភ្លៀង និងទឹកកខ្វក់ត្រូវបានគ្រប់គ្រងបានយ៉ាងល្អប្រសើរ។

ឯកឧត្តម ប៉េង ពោធិ៍នា បានមានប្រសសន៍ថា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និង​ទស្សន​វិស័យ​វែង​ឆ្ងាយរ​បស់រាជរដ្ឋាភិបាលដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ក្នុង​ការ​លើកកម្ពស់វិស័យអនាម័យដើម្បីធានាប្រយោជន៍សុខភាពសាធារណៈជាអតិបរមា ពីការ​វិនិយោគ​អនាម័យ​នៅ​ក្នុងទីក្រុង។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រគល់សមិទ្ធផល​ជូន​ទៅ​រដ្ឋបាលខេត្ត ដើម្បីគ្រប់គ្រង និងប្រើប្រាស់ជាប្រយោជន៍​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ឆ្នាំង និងចូលរួមថែរក្សា​ការពារ​សំដៅ​ធ្វើ​យ៉ាងណាឲ្យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​ទទួល​បា​ននេះ​ ស្ថិតស្ថេរគង់វង្សយូរអង្វែងទៅអនាគត។

ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមាន​សមត្ថភាព​ច្រោះ​ប្រមាណ​៥៤០០​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ និងបានចាប់ផ្តើមសាងចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ​២០២៥។ ក្រោយពីបានទទួលការយល់ព្រមពីធនាគារអភិវឌ្ឍន៍អាស៊ី ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​បានចុះកិច្ចសន្យា ដើម្បីសាងសង់អនុគម្រោងខាងលើជាមួយក្រុមហ៊ុនសាងសង់ ហេង សម្បត្តិ ខូអិលធីឌី អាហរ័ណនីហរ័ណ ដឹកជញ្ជូន និងសំណង់ អស់ទឹកប្រាក់ចំនួន ១៩ ០២០ ៦១៩ដុល្លារអាមេរិក៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm