នគរបាលបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ខណៈក្រុមអ្នកតវ៉ានៅម៉ាដាហ្គាស្កាធ្វើបាតុកម្ម

2025/10/10 06:46:18 pm        116

យ៉ាងហោចណាស់មានក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលចំនួន១.០០០នាក់ បានចេញធ្វើបាតុកម្មនៅក្នុងរដ្ឋធានីប្រទេសម៉ាដាហ្គាស្ការ ដើម្បីទាមទារឱ្យប្រធានាធិបតីលាលែងពីតំណែង ខណៈនគរបាលបានប្រើឧស្ម័នបង្ហៀរទឹកភ្នែក គ្រាប់បែកផ្សែង និងគ្រាប់កាំភ្លើងជ័រដើម្បីបំបែកហ្វូងមនុស្ស។ បាតុកម្មកាលពីថ្ងៃព្រហស្បត្តិ៍ កើតឡើងនៅក្នុងសប្តាហ៍ទី៣នៃភាពវឹកវរខ្លាំងបំផុត ដែលបានវាយលុកក្នុងប្រទេសកោះនៅមហាសមុទ្រឥណ្ឌា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

រៀបចំឡើងដោយក្រុម «Gen Z Madagascar» ដែលចាត់ទុកខ្លួនឯងថាជា «ចលនាស៊ីវិល និងសន្តិវិធី» ការតវ៉ាដំបូងត្រូវបានបង្កឡើងដោយការខកចិត្តចំពោះការដាច់ទឹកប្រើប្រាស់ និងការដាច់ចរន្តអគ្គិសនី ប៉ុន្តែមិនយូរប៉ុន្មានបានប្រែក្លាយទៅជាកំហឹងជុំវិញការចោទប្រកាន់ពីអំពើពុករលួយ និងបក្ខពួកនិយម។ ការប្រមូលផ្តុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ បានធ្វើឡើងបន្ទាប់ពីអ្នករៀបចំការតវ៉ាបានអំពាវនាវឱ្យមានកូដកម្មទូទៅមួយហើយបានច្រានចោលការប៉ុនប៉ងរបស់លោកប្រធានាធិបតី Andry Rajoelina ក្នុងការលុបបំបាត់ភាពតានតឹងដែលកំពុងធ្វើឲ្យរង្គោះរង្គើរប្រទេស។

នគរបាលបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រទៅលើបាតុករមួយចំនួន ដែលបានឆ្លើយតបវិញដោយគប់ដុំថ្ម។ ទីភ្នាក់ងារសារព័ត៌មាន បានរាយការណ៍ថា ឧស្ម័នបង្ហៀរទឹកភ្នែកបានបាញ់នៅជិតបន្ទប់សម្ភពមួយដែលបានបង្ខំឲ្យបុគ្គលិកគិលានុបដ្ឋាយិកាផ្លាស់ទីតាំងទារកកើតមិនគ្រប់ខែទៅខាងក្រោយអគារវិញ។ សារព័ត៌មាននិយាយថា មនុស្សយ៉ាងហោចណាស់៤នាក់ បានរងរបួសដោយគ្រាប់កាំភ្លើងជ័រ និង២នាក់ទៀតរបួសដោយវត្ថុចេញពីគ្រាប់បែកផ្សែង។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm