អ្នកឈ្នះរង្វាន់ណូបែលសន្តិភាព នឹងត្រូវប្រកាសនៅថ្ងៃសុក្រនេះ ក្នុងឆ្នាំ ដែលគ្របដណ្ដប់ដោយលោក Trump

2025/10/10 07:15:34 pm        99

អ្នកឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥ នឹងត្រូវប្រកាសនៅថ្ងៃសុក្រ (១០ តុលា) នេះ ក្នុងរយៈពេលពេញមួយឆ្នាំដែលគ្របដណ្តប់ដោយកិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពបំផុតរបស់ពិភពលោកមួយនេះ។

លោក Trump បានប្រកាសពីបំណងប្រាថ្នារបស់លោកសម្រាប់ពានរង្វាន់ណូបែលសន្តិភាព ដែលឈ្នះដោយប្រធានាធិបតីអាមេរិកចំនួន ៤រូបមកហើយ គឺលោក Barack Obama ក្នុងឆ្នាំ២០០៩ លោក Jimmy Carter ក្នុងឆ្នាំ២០០២ លោក Woodrow Wilson ក្នុងឆ្នាំ១៩១៩ និងលោក Theodore Roosevelt ក្នុងឆ្នាំ១៩០៦។ ឥស្សរជនទាំងអស់ — លើកលែងតែលោក Carter — បានឈ្នះពានរង្វាន់នេះពេលកំពុងកាន់តំណែង ហើយលោក Obama បានដាក់ឈ្មោះជាអ្នកឈ្នះតិចជាង ៨ខែបន្ទាប់ពីឡើងកាន់តំណែងរួច ដែលជាពេលវេលាដូចគ្នានឹងលោក Trump នៅពេលនេះ។

លោក Joergen Watne Frydnes ដែលជាប្រធានគណៈកម្មាធិការណូបែលប្រទេសន័រវេស នឹងប្រកាសឈ្មោះអ្នកទទួលបានពានដ៏ខ្ពង់ខ្ពស់មួយនេះ នៅវិទ្យាស្ថានណូបែលន័រវេសនៅទីក្រុង Oslo វេលាម៉ោងក្នុងស្រុក ១១ព្រឹក (ត្រូវនឹងម៉ោងសកល ០៩:០០ GMT) ខណៈអ្នកជំនាញលើពានរង្វាន់នេះគិតថា អ្នកឈ្នះប្រហែលមិនមែនជាលោក Trump នោះទេ។

លោក Trump ប្រកាសកិច្ចព្រមព្រៀងបទឈប់បាញ់តំបន់ហ្កាហ្សាដំណាក់កាលដំបូងកាលពីថ្ងៃពុធសប្ដាហ៍នេះ ក្រោមគំនិតផ្តួចផ្តើមសន្តិភាពរបស់លោក។ ប៉ុន្តែបើយោងតាមកាសែតន័រវេស VG បានឱ្យដឹងថា គណៈកម្មាធិការបានសម្រេចចិត្តរួចទៅហើយកាលពីថ្ងៃចន្ទ - ពោលគឺមុនពេលការប្រកាសកិច្ចព្រមព្រៀងហ្កាហ្សា - ហើយបើទោះបីជាសមាជិកទាំង ៥រូបរបស់គណៈកម្មាធិការនេះបានដឹងរឿងមុននឹងធ្វើការជ្រើសរើសអ្នកឈ្នះរង្វាន់នៅឆ្នាំនេះក៏ដោយ ក៏ពួកគេមិនអាចសម្រេចចិត្តបែបប្រញាប់ប្រញាល់បានទេ ព្រោះគេតែងតែចំណាយពេលជជែកគ្នារាប់ខែលើបញ្ហានេះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm