កម្ពុជាទទួលបានសំណើសុំចុះបញ្ជីវិនិយោគចំនួន ៧គម្រោង មានទុនសរុប ១,៣ ប៊ីលានដុល្លារអាម៉េររិក

2025/10/10 07:32:31 pm        345

គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យ ពិភាក្សាលើសំណើសុំចុះបញ្ជី គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ចំនួន៧ គម្រោង មានទុនវិនិយោគសរុបប្រមាណ ១,៣ ប៊ីលាន​ដុល្លារ​អាម៉េរិក ​និងអាចបង្កើតការងារបានប្រមាណ ៨,៣ ពាន់កន្លែង។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ថ្ងៃ​ទី៩ ខែតុលា ឆ្នាំ ២០២៥នេះ បានអញ្ជើញជាអធិបតីភាព “កិច្ចប្រជុំច្រកចេញ-ចូល​តែ​មួយ​” លើកទី១៥ ក្នុងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដើម្បី ពិនិត្យ ពិភាក្សា លើសំណើសុំចុះបញ្ជី គម្រោង​វិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧ គម្រោង ដោយមានការអញ្ជើញ ចូលរួម​ពី​សំណាក់​តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។

ជុំវិញគម្រោងវិនិយោគខាងលើនេះ មានគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៥គម្រោង (ផលិត​ឧបករណ៍ជាង និង សម្ភារៈបន្ទាប់បន្សំ (ពីលោហធាតុនិងប្លាស្ទិក), ស្ល និងកែច្នៃ​លោ​ហ​ធាតុ​, ផលិតក្រណាត់ និងអំបោះគ្រប់ប្រភេទ, ផលិតសម្ភារៈ លម្អក្នុងផ្ទះគ្រប់ប្រភេទ, កាត់ដេរ​សម្លៀក​បំពាក់​ កាបូប សម្លៀកបំពាក់សត្វចិញ្ចឹម គ្រឿងតុបតែងលម្អសម្លៀកបំពាក់ និងគ្រឿង អលង្ការ​កាទ្បៃ និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន២គម្រោងគឺគម្រោងបង្កើតមន្ទីរពេទ្យ និងមន្ទីរ​ពហុ​ព្យាបាល​ជំងឺចំនួន២២១ គ្រែ និង គម្រោងសាងសង់ និងប្រតិបត្តិការ​ព្រែក​ជីក​ហ្វូណន​តេជោ​។

ចំពោះគម្រោងវិនិយោគទាំង៧គម្រោងខាងលើនេះ ក្រុមហ៊ុន​ទាំង​នោះ​បាន​ជ្រើស​រើស​បង្កើត​រោង​ចក្រ​នៅ​តាមតំបន់ផ្សេងៗគ្នា រួមមាន៖ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត និងខេត្តកែប។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល៩ ខែ ឆ្នាំ២០២៥នេះ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​អនុម័ត​គម្រោង​វិនិយោគសរុបចំនួន ៥៤៦ គម្រោង កើនឡើងប្រមាណ ៧៣% ធៀបនិងឆ្នាំមុន ក្នុង​ទុន​វិនិយោគ​សរុប ៧,៨ ប៊ីលានដុល្លារអាម៉េរិក នឹងបង្កើតការងារបានជាង ៣៧៦ ពាន់កន្លែង៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        202
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        182
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm