មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិនៅប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក បាននិយាយថា ការគំរាមកំហែងរលកយក្សស៊ូណាមិពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាដែលបានវាយប្រហារប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា នេះ ត្រូវបានបញ្ចប់ហើយ ប៉ុន្តែការប្រែប្រួលនៃរលកសមុទ្រតូចៗអាចនឹងបន្ត។
ហ្វីលីពីន បានណែនាំភ្នាក់ងារឱ្យជួយជម្លៀស និងផ្តល់ជំនួយដល់ "អ្នកគ្រប់គ្នាដែលត្រូវការ" ខណៈសាលារៀនត្រូវបានផ្អាកនៅទីក្រុង Davao ចំណែកការខូចខាតពីរញ្ជួយដីនេះនៅតែស្ថិតក្នុងដំណាក់កាលវាយតម្លៃនៅឡើយ៕

