ឯកឧត្តម ចៅ តុល អំពាវនាវដល់ខ្មែរឥស្លាមដែលមិនទាន់ចាក់វ៉ាក់សាំងប្រញ៉ាប់ទៅចាក់ដើម្បីឲ្យស៊ាំនឹងសហគមន៍

2022/02/03 05:48:21 pm        882

ភ្នំពេញ: ឯកឧត្តម ចៅ តុល អនុប្រធានទី២ក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកកោះធំ ចុះជួយឃុំព្រែកថ្មី បានអំពាវនាវដល់បងប្អូនខ្មែរឥស្លាម ក៏ដូចជាបងប្អូនខ្មែរទាំងអស់ដែលរស់នៅស្រុក កោះធំ ខេត្តកណ្តាលបើមិនទាន់បានចាក់ វ៉ាក់សាំងដូសជំរុញទេ គប្បីប្រញ៉ាប់ប្រញ៉ាលទៅចាក់ ដើម្បីឲ្យមានភាពស៊ាំក្នុងសហគមន៍ ក៏ដូចជាបង្កើនអង់ទីគ័រខ្លួន ក្នុងការបង្ការ និងទប់ស្កាត់ ការរីករាលដាលនូវមេរោគកូវីដ១៩។

ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា និងប្រជាពលរដ្ធខ្មែរឥស្លាម ក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ចៅ តុល បានលើកឡើងថាមានតែប្រទេសកម្ពុជាទេ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ចាក់ស្រោចពេញប្រទេសដល់ប្រជាពលរដ្ធដោយមិនគិតថ្លៃ ហើយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយជាដើមនោះ។

ឯកឧត្តមបានបន្តទៀតថា ខណៈដែលរាជរដ្ឋាភិបាលបានខិតខំស្វែងរកវ៉ាក់សាំងមកចាក់ជូនដល់បងប្អូន គ្រប់រូបនៅទូទាំងប្រទេសនោះ ហើយបងប្អូនណាដែលមិនទាន់បានចាក់គប្បីប្រញ៉ាប់ទៅចាក់ ដើម្បីបង្ការខ្លួនឲ្យរួចផុតពីការឆ្លងនូវមេរោគកូវីដ១៩ ខណៈមេរោគកូវីដ១៩នេះនៅតែបន្តយាយីនៅលើពិភពលោកនៅឡើយ ជាពិសេសមេរោគកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុងនេះតែម្តង។ 

ឯកឧត្តមបានលើកឡើងទៀតថា ក្នុងដំណាក់កាលដែលប្រទេសកម្ពុជា ស្ថិតក្នុងស្ថានភាពនៃការបិទខ្ទប់ប្រទេស រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន មិនត្រឹមតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពការរស់នៅទេ ដោយសម្តេចបានឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ផ្តល់ទាំងស្បៀងអាហារ ថែទាំសុខភាពអ្នកដែលបានឆ្លងជម្ងឺកូវីដ១៩ក្នុងសហគមន៍ផងដែរ។ 

ជាងនេះទៅទៀតសម្តេចតេជោ ក៏បានជម្រុញដល់មន្រ្តីសុខាភិបាល និងកងទ័ព បង្កើនល្បឿនក្នុងការយកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ធដល់ក្នុងមូលដ្ឋានដោយឥតគិតថ្លៃ រួមទាំងជនបរទេសផងដែរឱ្យតែនៅក្នុងប្រទេសកម្ពុជា តាំងពីដូសទី១រហូតដល់ដូសទី៤ ស្របតាមការវិវិត្តនៃជម្ងឺកូវីដ១៩។ 

នៅក្នុងពិធីសំណេះសំណាលនោះដែរ ចៅ តុល ក៏បានក្រើនរំលឹកដល់បងប្អូនខ្មែរឥស្លាម ដែលកំពុងរស់នៅស្រុកោះធំនោះដែរថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន បានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយមានផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាមហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ពិសេសស្ពានឆ្លងកាត់ទន្លេជាសមិទ្ធផលថ្មីបានរីកដុះដាលជាបន្តបន្ទាប់។

យ៉ាងណាក៏ដោយឯកឧត្តម ចៅ តុល ក៏បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ ខិតខំប្រែងប្រែងបន្ថែមទៀតក្នុងការបំរើប្រជាពលរដ្ធក្នុងមូលដ្ឋាន ជំរុញការបង្ក្រាបទប់ស្កាត់គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីទទួលបានការទុកចិត្តពីសំណាក់ប្រជាជន ធ្វើយ៉ាងណាដណ្តើមភាពឈ្នះនាពេលខាងមុខ និងបានអំពាវនាវឱ្យប្រជាពលរដ្ធខ្មែរឥស្លាមនៅឃុំព្រែកថ្មីទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំនិងអភិវឌ្ឍប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនមកដល់ពេលបច្ចុប្បន្ន៕អត្ថបទ: បាន ចក់



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am