លោក Li Qiang និងលោក Medvedev មកចូលរួមពិធីរំឭកខួប ៨០ឆ្នាំនៃគណបក្សកាន់អំណាចកូរ៉េខាងជើង

2025/10/10 10:12:42 pm        366

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA រាយការណ៍ថា នាយករដ្ឋមន្រ្តីចិនលោក Li Qiang បានធ្វើដំណើរមកដល់កូរ៉េខាងជើង សម្រាប់ការបំពេញដំណើរទស្សនកិច្ចសុឆន្ទៈផ្លូវការ ដើម្បីចូលរួមព្រឹត្តការណ៍រំឭកខួប ៨០ឆ្នាំនៃគណបក្សពលករកូរ៉េ(WPK) ។

លោក Li ត្រូវបានស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិក្រុងព្យុងយ៉ាងដោយនាយករដ្ឋមន្រ្តីកូរ៉េខាងជើងលោក Pak Thae Song និងក្រុមមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត ជាទីដែលភ្លេងជាតិត្រូវបានលេង ហើយលោក Li ត្រួតពិនិត្យឆ្មាំកិត្តិយសនៃកងទ័ពប្រជាជនកូរ៉េ ត្រូវបានមើលឃើញនៅក្នុងវីដេអូផ្តល់ជូនដោយ KCNA ដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះទេ ។

ដោយឡែក គណៈប្រតិភូរបស់គណបក្សកាន់អំណាចរុស្ស៊ីដឹកនាំដោយលោកអតីតប្រធានាធិបតី Dmitry Medvedev បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាងផងដែរ ដើម្បីចូលរួមពិធីរំឭកខួបគណបក្ស WPK ហើយត្រូវបានស្វាគមន៍ដោយអនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងលោក Im Chon Il ។

KCNA រាយការណ៍ថា គណៈប្រតិភូទាំង ២ បាននៅកូរ៉េខាងជើង តាមការអញ្ជើញរបស់គណបក្ស WPK ដើម្បីចូលរួមពិធីរំឭកខួបគណបក្សកាន់អំណាចកូរ៉េខាងជើង ។

KCNA បានរាយការណ៍ផងដែរថា លោកមេដឹកនាំ Kim Jong Un គីម បានលើកសរសើរដំណែលរបស់គណបក្សកាន់អំណាចកូរ៉េខាងជើង ដោយលោកនិយាយថា បក្សមិនដែលប្រព្រឹត្តខុស ឬធ្វើកំហុសមួយសោះឡើយក្នុងប្រវត្តិសាស្ត្រ ៨០ឆ្នាំរបស់ខ្លួន ហើយបានដឹកនាំប្រទេសកូរ៉េខាងជើង លើផ្លូវឆ្ពោះទៅរកកំណើនប្រកបដោយប្រាជ្ញា និងកម្លាំងរបស់ប្រជាជន ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm