ដោយមានកង្វល់ ចំពោះការចំណាយយោធាដ៏ច្រើនសន្ធឹកសន្ធាប់របស់រុស្ស៊ី ចាប់តាំងពីមានការលុកលុយអ៊ុយក្រែនឆ្នាំ២០២២ មក រដ្ឋបាល់ទិកចំនួន ៣ កំពុងរៀបចំផែនការគ្រាអាសន្ន ដើម្បីដោះស្រាយនូវលទ្ធភាពដែលអាចមានមនុស្សរាប់សែននាក់ភៀសខ្លួនចេញពីបង្កើនកម្លាំង ឬការវាយប្រហាររបស់កងទ័ពរុស្ស៊ី។
អេស្តូនី ឡាតវី និងលីទុយអានី បានបង្ហាញពីការភ័យខ្លាចជាយូរមកទៅកាន់ប្រទេសសមាជិកផ្សេងទៀតរបស់អង្គការណាតូ (NATO) អំពីការឈ្លានពានរបស់រុស្សី ដោយលើកឡើងនូវការមានសកម្មភាពនានាពីសំណាក់រុស្ស៊ី ដូចជាការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត និងការលុកលុយក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយយន្តហោះចម្បាំង និងយានដ្រូន។

យ៉ាងណាក្ដី រុស្ស៊ីបញ្ជាក់ថា ខ្លួនមិនមានផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូនោះទេ។ ប៉ុន្តែប្រទេសទាំង៣ ដែលត្រូវបានបញ្ចូលជាដែនដីឧបសម្ព័ន្ធដោយទីក្រុងមូស្គូ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ បានបង្កើនការចំណាយលើវិស័យការពារជាតិទ្វេដង ចាប់តាំងពីការវាយប្រហារទ្រង់ទ្រាយធំ លើអ៊ុយក្រែនដែលបានកើតឡើងបន្ទាប់ពីរុស្ស៊ីបដិសេធម្តងហើយម្តងទៀតថា មិនមានផែនការបែបនេះ។
ប្រធានសេវាពន្លត់អគ្គិភ័យរបស់លីទុយអានី លោក Renatas Pozela បានចូលរួមក្នុងផែនគ្រាអាសន្ននេះដែលត្រូវបានបង្កើនឡើង ចាប់តាំងពីប្រទេសទាំង៣ បានយល់ព្រមសហការលើប្រតិបត្តិការការពារស៊ីវិល កាលពីខែឧសភា ដោយលោកបាននិយាយថា៖ «ការគំរាមកំហែងអាចមានការប្រែប្រួល តាមរយៈទម្រង់ផ្សេងៗ»។ ព័ត៌មានលម្អិតនៃចំនួនមន្ត្រីជម្លៀសដែលអាចមាននាពេលខាងមុខ កំពុងត្រូវបានរៀបចំ ដើម្បីបង្ហាញជាលើកដំបូង៕

