លោក​ព្រឹទ្ធាចារ្យ ប៉ែន ផាត ចង់ឃើញ​សិស្សសាលា «​ពស់​កេងកង​» ជាប់​ជម្រើសជាតិ​ដូច​ខ្លួន​

2022/02/04 10:01:53 am        590

​បាល់ទាត់៖ បន្ទាប់ពី​សម្រេច​បំ​ណង​បង្កើត​សាលា​បាល់ទាត់ «​ពស់​កេងកង​» លោក​ព្រឹទ្ធាចារ្យ ប៉ែន ផាត បាន​បង្ហើប​នូវ​ក្ដី​ស្រ​ម៉ៃ​ចង់ឃើញកូនសិស្ស​ជំនា​ន់ទី​១ របស់ខ្លួន​នេះបាន​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុ​ជានា​ថ្ងៃ​អនាគតដូច​ខ្លួន​ដែរ។​ ​អតីត​កីឡាករ​បាល់ទាត់​ដ៏​ល្បីឈ្មោះរបស់​កម្ពុជាកាលពី​ទស​វ​ត្យ​រ៍ ​៦០ ​និង ៧០ រូបនេះបាន​ថ្លែងប្រាប់​ក្រុមការងារ BTV-News មុន​ឡើង​យន្ដហោះ​ឆ្ពោះទៅ​ប្រទេស​បារាំងកាលពី​ថ្មីៗ​ថា ការបង្កើត​សាលា​បាល់ទាត់​នេះ ព្រោះ​លោក​ចង់​ឲ្យ​វិស័យ​កីឡាបាល់ទាត់​កម្ពុជាមាន​ថ្នាល​បន្ដវេន​តាំងពី​តូច ពិសេស​យុវជន​ថ្នាល​ក្រោម​អាយុ ១០​ឆ្នាំ។​

​ដូច្នេះ​បន្ទាប់ពី​មាន​ដៃគូ​សហការ​បង្កើត​សាលា​បាល់ទាត់ «​ពស់​កេងកង​» ចង់​រំពឹងថា នៅ​ថ្ងៃ​អនាគតនឹងមាន​កូនសិស្ស​រប​ស់​ខ្លួនជាប់​ជម្រើសជាតិ​កម្ពុជា ដូច​កីឡាករ​ជម្រើសជាតិ​ថៃ​មួយចំនួនដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល​ពី​លោក​ដូច្នោះ​ដែរ។ មិនតែប៉ុណ្ណោះ លោក​ក៏មាន​គម្រោង​ពង្រីក​សាលា​បាល់ទាត់​នេះ​ឲ្យ​កាន់តែ​ធំ​ទូលាយ និង​ស្ដង់ដារ​ទៀតផង។​ ​គួរ​ដឹងថា សាលា​បាល់ទាត់​ដែល​ប្រើប្រាស់​រហស្សនាម​ផ្ទាល់​របស់លោក​ព្រឹទ្ធាចារ្យ ប៉ែន ផាត គឺ «​ពស់​កេងកង​» បាន​បើក​ដំណើរការ​បង្ហាត់កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២២ ថ្មីៗ​កន្លងទៅក្រោម​ការបង្ហាត់​របស់​លោក​ផ្ទាល់។ ប៉ុន្ដែ​អំឡុងពេល​លោក ប៉ែន ផាត ទៅ​ប្រទេស​បារាំង លោក​ក៏មាន​ក្រុមការងារ​គ្រូ ៣​នាក់​ផ្សេងៗដើម្បី​រ៉ាប់រង​ការបង្ហាត់​កូនសិស្ស ដែល​ជំហាន​ដំបូង​សាលា​បានទទួល​កូនសិស្ស​ត្រឹម ១៥​នាក់​ប៉ុណ្ណោះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm