រដ្ឋមន្ត្រីដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក លោក Sean Duffy កាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែតុលា) បានព្រមានថា រដ្ឋាភិបាលអាចបណ្តេញអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ដែលខកខានម្តងហើយម្តងទៀតក្នុងការបំពេញការងារ ក្នុងអំឡុងពេលដំណើរការបិទរដ្ឋាភិបាល ដោយបញ្ជាក់ថា អវត្តមានកាន់តែច្រើនឡើងៗ កំពុងបង្កឲ្យមានការរំខានយ៉ាងខ្លាំងដល់ការធ្វើដំណើរតាមផ្លូវអាកាស។
លោក Duffy បាននិយាយនៅក្នុងកម្មវិធី Fox Business ថា៖ «ប្រសិនបើយើងមាននូវក្រុមអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសមួយចំនួនតូចដែលមិនបំពេញការងារជាបន្តបន្ទាប់ ហើយពួកគេបង្កបញ្ហាដូចកូនក្មេង។ ប្រសិនបើយើងមានបុគ្គលិកមួយចំនួនដែលមិនយកចិត្តទុកដាក់នឹងការងារដូចដែលយើងត្រូវការ យើងនឹងអនុញ្ញាតឲ្យពួកគេចេញ។ ខ្ញុំមិនអាចទុកមនុស្ស ដែលមិនបង្ហាញមុខ ដើម្បីបំពេញការងារនោះទេ»។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានឲ្យដឹងកាលពីថ្ងៃទី៩ ខែតុលាថា ខ្លួនកំពុងមើលឃើញបញ្ហាបុគ្គលិកមួយចំនួនរយៈពេល ៤ថ្ងៃជាប់គ្នា ខណៈដែលជើងហោះហើរនៅទីក្រុង Newark និងផ្លូវហោះហើរក្នុងតំបន់ New York កំពុងរងប៉ះពាល់។
មានការពន្យារពេលជើងហោះហើរចំនួន ១៩.០០០វ៉ុល ចាប់តាំងពីថ្ងៃទី៦ ខែតុលា ក្នុងនោះរួមទាំង ៣.៣០០វ៉ុល នៅថ្ងៃទី ខែតុលាផងដែរ ដោយរាប់ពាន់វ៉ុលបានជាប់ទាក់ទងនឹងការពន្យារជើងហោះហើររបស់ FAA ដោយសារតែអវត្តមានអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស។
ជាមួយគ្នានេះ លោក Duffy បានសរសើរអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសចំនួនពី ៩០ភាគរយ ទៅ ៩០ភាគរយដែលកំពុងទៅធ្វើការរៀងរាល់ថ្ងៃ បើទោះបីជាមិនទទួលបានប្រាក់ខែក៏ដោយ៕
