[UPDATE] កងកម្លាំងអ៊ីស្រាអែលចាប់ផ្តើមដកចេញពីផ្នែកខ្លះនៃតំបន់ហ្កាហ្សា ក្រោមកិច្ចព្រមព្រៀងឈប់បាញ់

2025/10/10 11:24:50 pm        97

ទាហានអ៊ីស្រាអែល បានចាប់ផ្តើមដកចេញពីផ្នែកខ្លះនៃតំបន់ហ្កាហ្សា នៅថ្ងៃសុក្រ (ទី១០ ខែតុលា) នេះ ក្រោមកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាស ហើយអ្នកស្រុកមួយចំនួន បានវិលត្រលប់ទៅសង្កាត់ដែលរងការបំផ្លិចបំផ្លាញ ស្របពេលមានមន្ទិលសង្ស័យ ជុំវិញថា តើអរិភាពនេះនឹងត្រូវបានផ្អាករយៈពេលយូរប៉ុនណា បន្ទាប់ពីមានសង្គ្រាមបង្ហូរឈាមរយៈពេល ២ឆ្នាំ។

រដ្ឋាភិបាលអ៊ីស្រាអែលបានផ្តល់សច្ចាប័នលើបទឈប់បាញ់ជាមួយក្រុមហាម៉ាស នាព្រឹកព្រលឹមថ្ងៃសុក្រនេះ ដោយបានបើកផ្លូវឲ្យមានការផ្អាកអរិភាព នៅតំបន់ហ្កាហ្សា ក្នុងរយៈពេល ២៤ម៉ោង និងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលដែលត្រូវបានឃុំខ្លួននៅទីនោះ ក្នុងរយៈពេល ៧២ម៉ោងបន្ទាប់ពីនោះ។

គួរបញ្ជាក់ថា ដំណាក់កាលដំបូងនៃគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ២ឆ្នាំ នៅតំបន់ហ្កាហ្សា អំពាវនាវឲ្យមានការដោះដូរចំណាប់ថ្នូរអ៊ីស្រាអែល ជាមួយអ្នកទោសប៉ាឡេស្ទីន និងការចាប់ផ្តើមដកទ័ពអ៊ីស្រាអែល។

បើយោងតាមអ្នកស្រុកដែលមានទំនាក់ទំនងជាមួយសារព័ត៌មាន Reuters បានឲ្យដឹងថា នៅទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប ទាហានអ៊ីស្រាអែលមួយចំនួន បានដកចេញពីតំបន់ភាគខាងកើតក្បែរព្រំដែន ប៉ុន្តែសំឡេងបាញ់ផ្លោងដោយរថក្រោះត្រូវបានឮ។

នៅឯជំរុំ Nusseirat នៅកណ្តាលដែនដីនេះ ទាហានអ៊ីស្រាអែលមួយចំនួន បានរុះរើទីតាំងរបស់ពួកគេ ហើយបានធ្វើដំណើរឆ្ពោះទៅទិសខាងកើតឆ្ពោះទៅព្រំដែនអ៊ីស្រាអែល ប៉ុន្តែកងទ័ពផ្សេងទៀត នៅតែស្ថិតក្នុងតំបន់នោះ បន្ទាប់ពីមានស្នូរកាំភ្លើង នាព្រឹកព្រលឹមថ្ងៃសុក្រនេះ។

ជាមួយគ្នានេះ កងកម្លាំងអ៊ីស្រាអែលបានដកចេញពីផ្លូវតាមបណ្តោយឆ្នេរសមុទ្រមេឌីទែរ៉ាណេ ចូលទៅក្នុងទីក្រុងហ្កាហ្សា ជាកន្លែងដែលមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នា ដោយសង្ឃឹមថា នឹងបានវិលត្រលប់ទៅកណ្តាលទីក្រុងដ៏សំខាន់នៃដែនដីនេះវិញ ជាទីដែលស្ថិតក្រោមការវាយលុករបស់អ៊ីស្រាអែលកាលពីខែមុន។ អ្នកស្រុកជាច្រើនបានប្រាប់ឲ្យដឹងថា ការបាញ់កាំភ្លើងនៅក្បែរនោះ បានធ្វើឲ្យមនុស្សជាច្រើនស្ទាក់ស្ទើរ ក្នុងការបម្លាស់ទី ហើយមានតែមនុស្សមួយចំនួនប៉ុណ្ណោះដែលព្យាយាមឆ្លងកាត់ដោយថ្មើរជើង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm