[UPDATE] លោកស្រី Maria Corina Machado ឈ្នះជ័យលាភីពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២៥

2025/10/10 11:44:06 pm        76

អ្នកឈ្នះជ័យលាភីពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២៥នេះ គឺជាអ្នកនយោបាយវេណេស៊ុយអេឡាលោកស្រី Maria Corina Machado ។

លោកស្រីត្រូវបានគេទទួលស្គាល់សម្រាប់ការងារឥតនឿយហត់របស់លោកស្រី ក្នុងការលើកកម្ពស់សិទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាពលរដ្ឋវេណេស៊ុយអេឡា ហើយនិងការប្រឹងប្រែងរបស់លោកស្រី ក្នុងការសម្រេចបានការផ្លាស់ប្តូរដោយសន្តិភាព និងយុត្តិធម៌ពីរបបផ្តាច់ការទៅជាលទ្ធិប្រជាធិបតេយ្យ ។

ចំណែកឯប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននាំមុខយុទ្ធនាការសាធារណៈ ដើម្បីឈ្នះរង្វាន់មួយនេះ ប៉ុន្តែការតែងតាំងបានបិទបញ្ចប់កាលពីខែមករា នៅពេលចាប់ផ្តើមអាណត្តិទី ២របស់លោកនៅសេតវិមាន ។

គណៈកម្មាធិការណូបែលន័រវេសនិយាយថា លោកស្រី Machado ឈានដល់លក្ខណៈវិនិច្ឆ័យទាំងអស់ដែលបានដាក់ចេញដោយលោក Alfred Nobel សម្រាប់រង្វាន់មួយនេះ ។

លោកស្រីបានធ្វើឲ្យក្រុមប្រឆាំងវេណេស៊ុយអេឡារួបរួមគ្នា ប្រកាន់ភ្ជាប់ការគាំទ្ររបស់លោកស្រីសម្រាប់ការផ្លាស់ប្តូរដោយសន្តិវិធីឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ។

គណៈកម្មាធិការណូបែលន័រវេសនិយាយថា លោកស្រី Machado បានបង្ហាញថា អាវុធលទ្ធិប្រជាធិបតេយ្យ គឺជាអាវុធសម្រាប់សន្តិភាពផងដែរ ។ ម្ចាស់ជ័យលាភីតំណាងឲ្យក្តីសង្ឃឹមសម្រាប់អនាគត ជាទីដែលសិទ្ធិពលរដ្ឋត្រូវបានការពារ ។ 

ពួកគេបានធ្វើការសន្និដ្ឋានថា មនុស្សនាពេលអនាគតទីបំផុតនឹងមានសេរីភាពរស់រានក្នុងសន្តិភាព ។ វាសំខាន់ខ្លាំងណាស់ ក្នុងការទទួលស្គាល់អ្នកការពារសេរីភាព និងលទ្ធិប្រជាធិបតេយ្យដ៏ក្លាហានបែបនេះ ។

សូមបញ្ជាក់ថា វ៉េណេស៊ុយអេឡាបានវិវត្តន៍ពីប្រទេសប្រជាធិបតេយ្យ និងប្រកបដោយវិបុលភាព ទៅជារដ្ឋផ្តាច់ការ និងឃោរឃៅដែលបច្ចុប្បន្នកំពុងជួបវិបត្តិមនុស្សធម៌ និងសេដ្ឋកិច្ច ។ 

ភាគច្រើននៃពលរដ្ឋវេណេស៊ុយអេឡា រស់នៅក្នុងភាពក្រីក្រដ៏ជ្រាលជ្រៅ ។ យន្តការហិង្សារបស់រដ្ឋត្រូវបានបញ្ជាឲ្យប្រឆាំងពលរដ្ឋខ្លួនឯង ។ មនុស្សជិត ៨លាននាក់ បានចាកចេញពីប្រទេស ហើយក្រុមប្រឆាំងត្រូវបានគាបសង្កត់ជាប្រព័ន្ធតាមរយៈមធ្យោបាយជាច្រើន រួមទាំងការក្លែងបន្លំសន្លឹកឆ្នោត ការកាត់ទោសតាមផ្លូវច្បាប់ និងការដាក់ពន្ធនាគារ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm