យោធាអ៊ីស្រាអែលបានឲ្យដឹងថា កិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមានហើយ ខណៈដែលកងទ័ពឥឡូវនេះ បានដកទៅកាន់ទីតាំងឈរជើងដែលបានព្រមព្រៀងគ្នា។
តាមរយៈសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅកម្មវិធីផ្ញើសារ Telegram កងកម្លាំងការជាតិអ៊ីស្រាអែល (IDF) ឲ្យដឹងថា កងទ័ព «បានចាប់ផ្តើមឈរជើង នៅតាមទីតាំងដែលត្រូវបានបានធ្វើបច្ចុប្បន្នភាព តាំងពីថ្ងៃត្រង់ តាមពេលវេលាម៉ោងក្នុងស្រុក»។
សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា៖ «កងទ័ព IDF នៅឯទីបញ្ជាការភាគខាងត្បូង ត្រូវបានដាក់ពង្រាយ នៅក្នុងតំបន់ ហើយនឹងបន្តវិធានការលុបបំបាត់ការគំរាមកំហែងកើតឡើងភ្លាមៗណាមួយ។ ឥឡូវនេះ IDF គ្រប់គ្រង ៥៣ភាគរយនៃតំបន់ហ្កាហ្សាស្ទ្រីប ដែលភាគច្រើននៃតំបន់ទាំងនេះ ស្ថិតនៅក្រៅទីក្រុង»។
គួរបញ្ជាក់ថា ដំណាក់កាលដំបូងនៃគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ២ឆ្នាំ នៅតំបន់ហ្កាហ្សា អំពាវនាវឲ្យមានការដោះដូរចំណាប់ថ្នូរអ៊ីស្រាអែល ជាមួយអ្នកទោសប៉ាឡេស្ទីន និងការចាប់ផ្តើមដកទ័ពអ៊ីស្រាអែល៕

