អ្នកចាត់ការ​ក្រុម​ភ្នំពេញ​ក្រោ​ន​ថា លី​គ​រដូវ​កាល​ថ្មី​ប្រកួតប្រជែង​ខ្លាំង​មាន​ទាំង​ផល​ល្អ និង​មិនល្អ​

2022/02/04 10:05:35 am        418

​បាល់ទាត់៖ លោក កែវ សុខ​ង៉​ន អ្នកចាត់ការ​ក្រុម​ភ្នំពេញ​ក្រោ​នបានបង្ហាញ​នូវ​ជំហរ​យ៉ាង​មុតមាំ ក្នុងនាម​ក្រុម​ការពារ​តំណែង​ជើងឯកនៃ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២២ ហើយ​លោក​ថា ការធ្វើកំណែទម្រង់​ពី​សំណាក់​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជា នឹង​ជំរុញ​ឲ្យ​មានការ​ប្រកួតប្រជែង​កាន់តែខ្លាំង ហើយក៏​ផ្ដល់នូវ​ផល​ល្អ និង​មិនល្អ​ផងដែរ។​

​អ្នកចាត់ការ​ក្រុម​វ័យក្មេង​រូបនេះបាន​បញ្ជាក់ថា ភ្នំពេញ​ក្រោ​នកំពុង​ត្រៀមខ្លួន​យ៉ាង​ល្អសម្រាប់​ត្រៀម​រដូវ​កាល​ថ្មីឆ្នាំ​២០២២។ ចំពោះ​ការកែទម្រង់​សល់​ក្រុម​តិចតែ​ប្រជុំ​ដោយ​ក្រុម​ខ្លាំងៗ​វិញ លោក​ថា គឺជា​រឿង​ល្អដែល​នឹង​ជំរុញ​ឲ្យ​មានការ​ប្រកួតប្រជែង​ខ្លាំង ហើយ​អាច​ទាក់ទាញ​ទាំង​អ្នកគាំទ្រ និង​ដៃគូ​សហការ។ តែ​ទន្ទឹម​ជាមួយគ្នាក៏មាន​ផលប៉ះពាល់​ខ្លះ​ដែរ ពិសេស​សម្រាប់​ក្រុម​មាន​ប្រ​កូត​ក្រៅប្រទេស និង​កីឡាករ​ជាប់​ជម្រើសជាតិ​តែម្ដង។​ ​គួរ​ដឹងថា ភ្នំពេញ​ក្រោ​នគឺជា​ក្រុម​ជោគជ័យ​ជាងគេក្នុង​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា ដោយ​ធ្លាប់​គ្រង​ជើងឯក​រហូតដល់ ៧​លើក ហើយ​ថ្មីៗ​នេះពួកគេ​ក៏​ទើប​លើក​ពានរង្វាន់ Pre-Season មួយដែល​បញ្ជាក់​ពី​ការត្រៀមខ្លួន​បាន​យ៉ាង​ល្អ​របស់​ក្រុម​រហស្សនាម​សិង្ហ​ក្រហម​នេះ ដើម្បី​ដំណើរ​ឆ្ពោះទៅ​ការពារ​តំណែង​ជើងឯក​រដូវ​កាល​ថ្មីឆ្នាំ​២០២២ នេះ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am