អាល្លឺម៉ង់ចង់រៀបចំសន្និសីទកសាងតំបន់ហ្កាហ្សាឡើងវិញ

2025/10/11 01:39:32 am        62

លោកអធិការបតី Friedrich Merz នៅថ្ងៃសុក្រ (ទី១០ ខែតុលា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ចង់រៀបចំសន្និសីទអន្តរជាតិមួយជាមួយអេហ្ស៊ីប សម្រាប់ការកសាងឡើងវិញនូវតំបន់ហ្កាហ្សាស្ទ្រីប ខណៈដែលអ៊ីស្រាអែល និងក្រុមហាម៉ាសកាន់តែខិតជិតនឹងការបញ្ចប់អរិភាព។

លោក Merz បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គោលដៅសំខាន់នៃសន្និសីទនេះ «គួរតែជាការដោះស្រាយតម្រូវការបន្ទាន់បំផុត ដូចជាការស្ដារឡើងវិញនូវការផ្គត់ផ្គង់ទឹក និងថាមពល ព្រមទាំងការថែទាំវេជ្ជសាស្រ្ត»។

នៅថ្ងៃសុក្រ (ទី១០ ខែតុលា) នេះ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា រដ្ឋាភិបាលបាន «អនុម័តក្របខ័ណ្ឌ» នៃកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរជាមួយក្រុមហាម៉ាស។

ហើយលោក Merz បាននិយាយថា កិច្ចព្រមព្រៀងត្រូវតែត្រូវបាន «អនុវត្តយ៉ាងឆាប់រហ័ស» ដោយសង្កត់ធ្ងន់ថា «ចំណាប់ថ្នូរ រួមទាំងជនជាតិអាល្លឺម៉ង់ ទីបំផុតត្រូវតែត្រលប់ទៅជួបជុំក្រុមគ្រួសាររបស់ពួកគេវិញ»។ លោកបានបន្ថែមថា «ជំនួយមនុស្សធម៌ត្រូវតែទៅដល់ប្រជាជននៅហ្កាហ្សាយ៉ាងឆាប់រហ័ស»។

ជាមួយគ្នានេះ មេដឹកនាំអាល្លឺម៉ង់រូបនេះ បានបញ្ជាក់ថា ប្រទេសរបស់លោកនឹងផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ២៩លានអឺរ៉ូ (៣៣,៦លានដុល្លារ) ហើយនឹងជួយដល់ «ការគាំទ្រផ្នែកវេជ្ជសាស្ត្រ និងផ្លូវចិត្តរបស់ចំណាប់ថ្នូរដែលត្រូវបានដោះលែង»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm