សាស្ត្រាចារ្យឯកទេសវះកាត់ទូទៅសិង្ហបូរី ដឹងគុណ និងភ្ញាក់ផ្អើលចំពោះ សុខាភិបាលកម្ពុជា

2025/10/10 07:39:28 pm        147

ភ្នំពេញ​៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួប លោកសាស្ត្រាចារ្យ Prof Chiu Ming Terk សាស្ត្រាចារ្យឯកទេសជំនាញប៉ះទង្គិករបួសក្បាល និងវះកាត់ទូទៅសិង្ហបូរី (Former Director Of Trauma, Senior Consultant General Surgeon at Tan Tock Seng Hospital (TTSH)) និងគ្រួសារ ដែលលោកមានបំណងជួបសំដែងការគួរសម និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដោយផ្ទាល់ ដល់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ចំពោះការខ្នះខ្នែងអស់ពីកម្លាំងកាយចិត្ត ជួយសង្គ្រោះជីវិតលោកក្នុង មន្ទីរពេទ្យកាល់ម៉ែត និងសម្របសម្រួលបញ្ជូនបន្តការថែទាំព្យាបាលក្នុងមាតុប្រទេសរបស់លោកវិញ យ៉ាងមានប្រសិទ្ធភាព និងប្រកបដោយភាពកក់ក្តៅ។

ក្នុងជំនួប នៅទីស្តីការក្រសួងសុខាភិបាល នាថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ នេះ លោកសាស្ត្រាចារ្យ Prof Chiu Ming Terk បានសំដែងអំណរគុណផងដែរចំពោះ សាស្ត្រាចារ្យ Prof François Xavier Roux និងក្រុមការងារមន្ទីរពេទ្យទាំងអស់ ដែលបានចូលរួមសង្គ្រោះ រួមទាំងធ្វើការកាត់វះកាត់សម្រេចបានជោគជ័យ។ លោកបានសំដែងនូវការភ្ញាក់ផ្អើលនូវការរីកចម្រើនជាពិសេសវិស័យសុខាភិបាល រយៈពេល ២ឆ្នាំចុងក្រោយនេះ។

លោកសាស្ត្រាចារ្យបានប្តេជ្ញាបន្តសហការ ជួយដល់ការពង្រឹងសមត្ថភាពសង្គ្រោះដោយការប៉ះទង្គិច Trauma Care ដោយការបណ្តុះបណ្តាលអោយបានទូលាយបន្ថែមរហូតដល់ថ្នាក់ក្រោមជាតិ ដែលមានចំណុចគន្លិះ៣ ដែលត្រូវយកចិត្តទុកដាក់៖

១.ពង្រឺងការសង្គ្រោះ មុនដល់មន្ទីរពេទ្យទាន់ពេល

២.បញ្ឈប់ការហូរឈាមឱ្យមានប្រសិទ្ធភាព

៣.ការសង្គ្រោះដោយ វះកាត់បឋម ដើម្បីdamage control។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញពីផ្លែផ្កាដែលកើតមានក្រោយ អនុស្សារណៈយោគយល់ រវាងមន្ទីរពេទ្យកាល់ម៉ែត និង មន្ទីរពេទ្យសឹង្ហបុរី និងប្ដេជ្ញាបន្តសហការ ផ្លាស់ប្តូរបទពិសោធន៏ ឱ្យបានញឹកញាប់ជាប្រចាំ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីស៊ីថលទំនាក់ទំនង៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am