ថ្ងៃសុក្រនេះ សិង្ហបុរី និងណូវែលសេឡង់បានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងនោះនាយករដ្ឋមន្រ្តីរបស់ពួកគេ សន្យាបន្តស្វែងរកវិធីសាស្រ្តធ្វើការរួមគ្នាដើម្បីរក្សាសណ្តាប់ធ្លាប់ផ្អែកលើច្បាប់អន្តរជាតិ ក្នុងពេលភាពតានតឹងកើនឡើង ។ប្រទេ
សទាំង ២ បានរក្សាទំនាក់ទំនងនយោបាយអស់រយៈពេល ៦០ឆ្នាំមកហើយហើយកាលពីឆ្នាំ ២០១៩ ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូល្អប្រសើរដែលគ្របដណ្តប់លើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម វិស័យការពារជាតិ និងសន្តិសុខ ហើយនិងខ្សែសង្វាក់ផ្គត់ផ្គង់ ។កិច្ចព្
រមព្រៀងមួយនេះត្រូវបានរាប់បញ្ចូលផងដែរវិស័យពាណិជ្ជកម្មក្នុងការផ្គត់ផ្គង់ចាំបាច់ ការបង្កើតការរៀបចំដែលបានចាប់ផ្តើមអំឡុងការរីករាលដាលឆ្លងសកលជំងឺCOVID-19 ពេលដែលការដឹកជញ្ជូនតាមផ្លូវអាកាសនៅតែបន្តរវាងប្រទេសទាំង២ បើទោះបីជាមានអ្នកដំណើរតិចតួចនៅលើជើងហោះហើរក៏ដោយ ។នាយករដ្ឋមន
រ្តីសិង្ហបុរីលោក Lawrence Wong ដែលនឹងត្រូវចាកចេញពីប្រទេសណូវែលសេឡង់នៅថ្ងៃសៅរ៍ស្អែកនេះបានបំពេញទស្សនកិច្ចទៅកាន់អូស្រ្តាលីកាលពីដើមសប្តាហ៍នេះ ដោយរូបលោកឯកភាពថា ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយល្អប្រសើររវាងទីក្រុងកាន់បេរ៉ានិងសិង្ហបុរី នឹងពង្រឹងទំនាក់ទំនងការពារជាតិ ៕