កង​នាវា​ពិឃាត​របស់​ NATO ធ្វើ​សមយុទ្ធ​ក្បែរ​ប្រទេស​អ៊ីតាលី ខណៈ​មាន​ភាព​តានតឹង​ជាមួយ​រុស្ស៊ី

2022/02/04 05:42:27 pm        798

​NATO៖ អង្គការ​ NATO កំពុង​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ និង Adriatic ដោយ​បញ្ជូន​យន្តហោះ​ចម្បាំង F-18 ទៅកាន់​អឺរ៉ុប​ខាងជើង​ហោះ​លើ​រដ្ឋបាល់​ទិ​ក ប៉ូឡូញ រូ​ម៉ា​នី និង​ចុះទៅ​សមុទ្រ Ionian ជាប់​ប្រទេស​ក្រិ​ក​។ ​ជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ Neptune Strike 2022 ក្រុម​នាវា​ផ្ទុក​យន្តហោះ​អាមេរិកដឹកនាំ​ដោយនាវា​ USS Truman និង​ធ្វើការ​ជាមួយ​យោធា​អ៊ីតាលី ក្រិ​ក អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញកំពុង​ប្រើ​យន្ត​ហោះ​ចាក់​ប្រេង​លើ​អាកាស ​ដើម្បី​បញ្ជូន​យន្តហោះ​ចម្បាំង​ពី​នាវា​ផ្ទុក​យន្តហោះ​ទៅអឺរ៉ុប​ខាងជើង​។

​ខណៈដែល​ប្រតិបត្តិការ Neptune Strike ត្រូវបាន​គ្រោងទុក​មុន​វិបត្តិ​អ៊ុយ​ក្រែ​ន អង្គការ NATO ទំនងជា​កំពុង​ពង្រីក​សាច់ដុំ​របស់ខ្លួន ដែលជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ទីក្រុង​វ៉ាស៊ីនតោន ដើម្បីបង្ហាញ​ពី​ការតាំង​ចិត្ត​របស់ខ្លួន​ក្នុងការ​ប្រឈមមុខ​ជាមួយ​ទីក្រុង​មូ​ស្គូ​។​ ​អង្គការ​ NATO ​បាន​បង្កើន​ការការពារ​របស់ខ្លួន​ ជុំវិញ​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​ខាងកើត​ចាប់តាំងពី​ចុងឆ្នាំ​មុន​។​ ​ជា​ឧទាហរណ៍ ប្រទេស​ដា​ណឺ​ម៉ាក​បាននិយាយថា ខ្លួន​កំពុង​បញ្ជូន​នាវាចម្បាំង និង​យន្តហោះ​ចម្បាំង F-16 ទៅកាន់​ប្រទេស​លី​ទុយ​អា​នី ហើយ​អេ​ស្ប៉ា​ញ​កំពុង​បញ្ជូន​យន្តហោះ​ចម្បាំង​ចំនួន ៤គ្រឿងទៅកាន់​ប៊ុលហ្គារី និង​នាវា​ចំនួន ៣គ្រឿង​ទៅកាន់​សមុទ្រ​ខ្មៅ ដើម្បី​ចូលរួម​ជាមួយ​កង​នាវាចរ​របស់អង្គការ NATO​​។ ប្រទេស​ហូ​ឡង់​គ្រោង​នឹង​បញ្ជូន​យន្តហោះ​ចម្បាំង F-25 ទៅកាន់​ប្រទេស​ប៊ុលហ្គារីក្នុង​ខែមេសា ហើយ​កំពុង​ត្រៀម​នាវា និង​អង្គភាព​ដែលមាន​មូលដ្ឋាន​នៅលើ​ដីគោក​ សម្រាប់កងកម្លាំង​ឆ្លើយតប​របស់​អង្គការ​ NATO​។ ចលនា​យោធា​បាន​កើតឡើង​ ស្របពេល​មានការ​ជាប់គាំង​កិច្ចចរចា​ជាមួយ​រុស្ស៊ី​ ជុំវិញ​ការបង្កើន​កម្លាំងទ័ព​នៅ​ព្រំដែន​អ៊ុយ​ក្រែ​ន​។ ហើយ​ពួកគេ​គូសបញ្ជាក់​ពី​ការភ័យខ្លាច​ដែល​កំពុង​កើនឡើង​នៅ​ទូទាំង​អឺរ៉ុប​ដែលថា លោក​ប្រធានាធិបតី​រុស្ស៊ី Putin ត្រៀមខ្លួន​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm