គណបក្សប្រឆាំងដ៏សំខាន់របស់ជប៉ុន សម្លឹងបេក្ខជននាយករដ្ឋមន្ត្រីបង្រួបបង្រួម ដើម្បីពាំងផ្លូវលោកស្រី Sanae Takaichi

2025/10/11 10:55:55 pm        255

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា គណបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសជប៉ុន នឹងស្វែងរកការគាំទ្របេក្ខជនបង្រួបបង្រួមមួយរូបជាមួយក្រុមផ្សេងទៀត ជាការប៉ុនប៉ងរារាំងដល់ការបោះឆ្នោតតែងតាំងលោកស្រី Sanae Takaichi ជានាយករដ្ឋមន្ត្រី បន្ទាប់ពីក្រុមចម្រុះកំពុងកាន់អំណាច បានដួលរលំ។

គណបក្សតូច Komeito បានដកខ្លួនចេញសម្ព័ន្ធភាពរយៈពេល ២៦ឆ្នាំរបស់ខ្លួន ជាមួយគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលកំពុងកាន់អំណាច កាលពីថ្ងៃសុក្រ (ទី១០ ខែតុលា) ដោយធ្វើឲ្យមានហានិភ័យដល់កិច្ចប្រឹងប្រែងរបស់លោកស្រី Takaichi ដើម្បីបានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេស។

អ្នកនយោបាយអភិរក្សនិយម លោកស្រី Takaichi ត្រូវបានជ្រើសរើសជាប្រមុខគណបក្ស LDP ថ្មី កាលពីមួយសប្តាហ៍មុន ប៉ុន្តែត្រូវការការអនុម័តពីសភា ដើម្បីទទួលបានតួនាទីកំពូលដឹកនាំប្រទេស។

សារព័តមាន Nikkei បានរាយការណ៍កាលពីយប់ថ្ងៃសុក្រថា ប្រធានគណបក្សប្រជាធិបតេយ្យធម្មនុញ្ញជប៉ុន (CDP) ដែលជាគណបក្សប្រឆាំងដ៏ធំ គឺលោក Yoshihiko Noda បានប្រាប់ថា៖ «នេះជាឱកាសមួយ ដែលកើតឡើងម្ដងរយៈពេល ១ទសវត្សរ៍ ដើម្បីឲ្យមានការផ្លាស់ប្តូររដ្ឋាភិបាល»។

ដោយបាននិយាយអំឡុងកិច្ចសម្ភាសន៍ជាផតឃែស្ថជាមួយ Nikkei ដែលមិនទាន់ត្រូវបានចេញផ្សាយនៅឡើយ លោក Noda បានបញ្ជាក់ថា លោកនឹងជំរុញឲ្យគណបក្សប្រឆាំងរួបរួមគ្នាគាំទ្របេក្ខជនតែមួយ។ លោកបានបន្ថែមថា បុគ្គលនោះ អាចជាលោក Yuichiro Tamaki ដែលជាប្រធានគណបក្សប្រជាធិបតេយ្យ ដើម្បីប្រជាជន (DPP) និងដែលបាននិយាយកាលពីថ្ងៃសុក្រថា លោកសុខចិត្តឈរឈ្មោះ។

តែយ៉ាងណាក្ដី ការមានភាពខុសគ្នាខាងគោលនយោបាយសំខាន់ៗ រវាងគណបក្ស DDP និង CDP បើតាមការរាយការណ៍ អាចបំផ្លាញកិច្ចសហការនេះ។

គួរបញ្ជាក់ថា ការសម្រេចរបស់គណបក្ស Komeito ក្នុងការចាកចេញពីសម្ព័ន្ធភាពដែលបានគ្រប់គ្រងប្រទេសជប៉ុន ដោយស្ទើរតែគ្មានឧបសគ្គអ្វីសោះអស់រយៈពេល ២៥ឆ្នាំមកហើយនោះ បានរុញឲ្យប្រទេសជប៉ុនធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយថ្មី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm