ក្រុមជំនួយត្រៀមផ្តល់ជំនួយសង្គ្រោះរហ័សដល់តំបន់ហ្កាហ្សា ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់

2025/10/11 10:58:17 pm        368

អ៊ីស្រាអែលនឹងអនុញ្ញាតឲ្យអង្គការសហប្រជាជាតិ (UN) ផ្តល់ជំនួយមនុស្សធម៌ ក្នុងបរិមាណកាន់តែច្រើនទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប ចាប់ពីថ្ងៃសៅរ៍ (ទី១១ ខែតុលា) នេះ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ UN ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក្នុងការពន្យល់អំពីផែនការនេះ។

កិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានឈនដល់កាលពីថ្ងៃទី៩ ខែតុលា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ មានលក្ខខណ្ឌឲ្យបង្កើនជំនួយទៅកាន់តំបន់ហ្កាហ្សា និងបើកឡើងវិញនូវច្រកព្រំដែន Rafah ជាមួយប្រទេសអេហ្ស៊ីប។

UN បានឲ្យដឹងថា ស្បៀងអាហារ ថ្នាំពេទ្យ និងការផ្គត់ផ្គង់ជំនួយផ្សេងទៀតប្រហែល ១៧០.០០០តោន ត្រូវបានរៀបចំ ហើយត្រៀមជាស្រេច ដើម្បីដឹកជញ្ជូនចូលទៅក្នុងតំបន់នោះ។ អ្នកនាំពាក្យ UN លោក Stephane Dujarric បាននិយាយថា ស្ថាប័នកំពុងចរចាជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីបង្កើនបរិមាណ និងភាពញឹកញាប់នៃការផ្ដល់ជំនួយចូលទៅកាន់តំបន់ហ្កាហ្សា និងដើម្បីបើកច្រកឆ្លងកាត់បន្ថែមទៀត។

គួរបញ្ជាក់ថា តំបន់ហ្កាហ្សាកំពុងរួបរឹតដោយវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ដោយភាពអត់ឃ្លានរីករាលដាល ទ្រព្យសម្បត្តិត្រូវបានបំផ្លិចបំផ្លាញយ៉ាងធំធេង ហើយប្រជាជនភាគច្រើននៃចំនួន ២លាននាក់ បានផ្លាស់ទីលំនៅម្តងហើយម្តងទៀត អំឡុងសង្គ្រាម ២ឆ្នាំកន្លងមកនេះ។ ដែនដីនេះស្ថិតក្នុងស្ថានភាពក្រីក្ររួចហើយ មុនពេលសង្រ្គាមផ្ទុះឡើង ហើយការផ្គត់ផ្គង់ស្បៀងអាហារ និងជំនួយផ្សេងទៀត ត្រូវបានកាត់បន្ថយយ៉ាងខ្លាំងចាប់តាំងពីជម្លោះបានចាប់ផ្តើមកើតឡើង ដែលធ្វើឲ្យអ្វីៗកាន់តែអាក្រក់ទៅៗ។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារ UN ដែលផ្តល់ជំនួយដល់ជនភៀសខ្លួនប៉ាឡេស្ទីន UNRWA គឺលោកស្រី Juliette Touma បាននិយាយថា៖ «ក្រុមរបស់យើងបានត្រៀមខ្លួនរួចរាល់ហើយ។ យើងគ្រាន់តែត្រូវការការអនុញ្ញាត ដើម្បីបើករថយន្តដឹកទំនិញទាំងនោះចូលតែប៉ុណ្ណោះ ដើម្បីឲ្យបុគ្គលិករបស់យើងអាចផ្តល់ជំនួយដោយផ្ទាល់ដល់មនុស្សដែលត្រូវការជំនួយយ៉ាងខ្លាំង»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm