ក្រសួងការពារជាតិ នៅថ្ងៃសៅរ៍ (ទី១១ ខែតុលា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសបេឡារុស បានចាប់ផ្តើមត្រួតពិនិត្យការត្រៀមខ្លួនប្រយុទ្ធរបស់យោធា។

ក្រសួងបានបញ្ជាក់ថា ជាផ្នែកនៃការត្រួតពិនិត្យនេះ អង្គភាពមួយចំនួននឹងដាក់ពង្រាយឡើងវិញទៅកាន់ «តំបន់ដែលត្រូវបានកំណត់» មួយចំនួន និងអនុវត្តវិធានការដែលមិនត្រូវបានបង្ហាញឲ្យដឹង។
យ៉ាងណាក្ដី ក្រសួងមិនបានបង្ហាញព័ត៌មានលម្អិត ពាក់ព័ន្ធនឹងពេលវេលា វិសាលភាព ឬទំហំនៃការត្រួតពិនិត្យនោះឡើយ។
គួរបញ្ជាក់ថា ការត្រួតពិនិត្យបែបនេះមិនមែនជារឿងប្លែកនោះទេ នៅក្នុងប្រទេសបេឡារុស។ តែទោះជាយ៉ាងណាក៏ដោយ ការហ្វឹកហាត់នេះកើតឡើងបន្ទាប់ពីមានសមយុទ្ធយុទ្ធសាស្ត្ររួមឈ្មោះ «Zapad» ជាមួយរុស្ស៊ី កាលពីខែកញ្ញា ដោយការហ្វឹកហ្វឺននោះ រួមបញ្ចូលទាំងការហាត់សមបាញ់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី និងបង្ហាញមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik៕