ក្រុមតាលីបង់ប៉ាគីស្ថានអះអាងទទួលខុសត្រូវការវាយប្រហារសម្លាប់មនុស្ស ២៣នាក់ នៅភាគពាយព្យ

2025/10/11 11:38:31 pm        281

ក្រុមតាលីបង់ប៉ាគីស្ថាន នៅថ្ងៃសៅរ៍ (ទី១១ ខែតុលា) នេះ បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារបង្ហូរឈាម នៅតំបន់ភាគពាយព្យជាច្រើន ជាហេតុការណ៍ដែលបានសម្លាប់យ៉ាងហោចណាស់មន្ត្រីសន្តិសុខ ២០នាក់ និងជនស៊ីវិល ៣នាក់។

ការវាយប្រហារដែលរាប់បញ្ចូលទាំងការបំផ្ទុះគ្រាប់បែកអត្តឃាតទៅលើសាលាហ្វឹកហ្វឺននគរបាលមួយ ត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ នៅក្នុងតំបន់ជាច្រើននៃខេត្ត Khyber Pakhtunkhwa ដែលមានព្រំប្រទល់ជាប់ប្រទេសអាហ្វហ្គានីស្ថាន។

សកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធ បានកើនឡើងខ្លាំងទៅៗនៅក្នុងខេត្ត Khyber Pakhtunkhwa ចាប់តាំងពីមានការដកទ័ពដឹកនាំដោយសហរដ្ឋអាមេរិកពីប្រទេសជិតខាងអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០២១ និងការវិលត្រលប់របស់រដ្ឋាភិបាលតាលីបង់ នៅទីក្រុងកាប៊ុល។

មន្ត្រីបានឲ្យដឹងថា ទាហានប៉ារ៉ាចំនួន ១១នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់ព្រំដែន Khyber ខណៈនគរបាល ៧រូប ត្រូវបានសម្លាប់បន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានបើករថយន្តផ្ទុកគ្រឿងផ្ទុះចូលទៅក្នុងច្រកទ្វារនៃសាលាហ្វឹកហ្វឺននគរបាល ដែលតាមមកដោយដោយការវាយប្រហារដោយកាំភ្លើង។

ជាមួយគ្នានេះ មន្ត្រីសន្តិសុខបានប្រាប់បណ្ដាញសារព័ត៌មាននៅថ្ងៃសៅរ៍នេះថា មនុស្ស ៥នាក់ រួមទាំងជនស៊ីវិល ៣នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចដាច់ដោយឡែកមួយទៀត នៅក្នុងតំបន់ Bajaur។

ក្រុមតាលីបង់ប៉ាគីស្ថាន គឺក្រុម Tehreek-e-Taliban (TTP) បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនានា តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គម។ គួរដឹងថា ក្រុមនេះគឺជាក្រុមដាច់ដោយឡែក ប៉ុន្តែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមតាលីបង់អាហ្វហ្គានីស្ថាន៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm