គ្រាប់បែកចង្កោមប្រើខុសច្បាប់អន្តរជាតិរបស់កងទ័ពថៃ មកលើកទឹកដីកម្ពុជា កំពុង​គំរាម​កំហែង​ជីវិត​ពលរដ្ឋកម្ពុជា

2025/10/12 06:01:16 pm        312

ភ្នំពេញ៖ គ្រាប់បែកចង្កោម ដែលប្រើប្រាស់ដោយខុសច្បាប់អន្តរជាតិ របស់កងទ័ពថៃ បាន​បាញ់​សាច​មក​លើ​ទឹក​ដី​កម្ពុជា នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ រយៈពេល៥ថ្ងៃ កំពុង​តែ​គំរាម​កំហែង​អាយុ​ជីវីត​របស់​ប្រជាពលរដ្ឋកម្ពុជា រួមទាំងបង្កការប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគាត់ មិន​អាច​ប្រក​បរបរ​ចិញ្ចឹមជីវិតបាន ។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) មានប្រសាសន៍ថា បច្ចុប្បន្ន​មាន​ភូមិ​ចំនួន ៧៧ នៅក្នុងខេត្តឧត្តរមានជ័យ មានចំនួន ៤៣ភូមិ និងខេត្តព្រះវិហារ ចំនួន៣៤ភូមិ កំពុង​រង​នូវ​ផលប៉ះពាល់ ដោយសារគ្រាប់បែកចង្កោមរបស់កងទ័ពថៃ មិនអាចដើរសេរីដូចមុន ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់ ។

ឯកឧត្តម បានបន្តថា ពាក់ព័ន្ធនឹងបញ្ហានេះ កងកម្លាំងស៊ីម៉ាក់ កំពុង​មមារ​ញឹក​កំណត់​ផ្ទៃ​ដី​ប៉ះ​ពាល់ ​ក៏ដូចជាធ្វើការបោសសំអាត ដើម្បីឲ្យពលរដ្ឋមានសុវត្ថិភាព ហើយរំដោះ​ដី​អាស្រ័យ​ផល​របស់​ពួក​គាត់ មានដូចជាដីស្រែ និងដីចម្ការជាដើម អាចធ្វើដាំដុះឡើងវិញ ។

ជម្លោះប្រដាប់អាវុធរយៈពេល ៥ថ្ងៃ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ពិត​ជា​បាន​បង្ក​ឲ្យ​មាន​សោកនាដ​កម្ម​យ៉ាងច្រើន សម្រាប់ប្រទេសកម្ពុជា ដែលមានទាំងការបាត់បង់នូវអាយុជីវិតកងទ័ព និង​ជន​ស៊ីវិល ការខ្ទិចខ្ទាំនូវហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង វត្តអារាម សាលារៀន និង ប្រាសាទ​ព្រះវិហារ​ រួមទាំងការភៀសសឹកប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ ។

មិនត្រឹមតែប៉ុណ្ណោះ ជម្លោះបង្កដោយកងទ័ពថៃមុននេះ បានបន្សល់ទុកនូវស្ត្រីមេម៉ាយ ក្មេងកំព្រា ការ​រត់​ចោលផ្ទះសម្បែង ផ្សែងពុលបាញ់ដោយកងទ័ពថៃកំពុងសាយភាយពេញភូមិស្រុក ក្បែរ​តំបន់​មាន​ជម្លោះ ជាមួយនឹងបន្សល់យុទ្ធភ័ណមិនទាន់ផ្ទុះ និងគ្រាប់បែក​ចង្កោម​រាយ​ប៉ាយ​ពេញ​ភូមិ​ ដីស្រែ ដីចម្ការរបស់ប្រជាពលរដ្ឋ ដែលនេះមិនរាប់ពីទីតាំងសមរភូមិនោះទេ ។

គួរបញ្ជាក់ថា ទោះកិច្ចព្រមព្រៀងបទឈប់បាញ់ បានធ្វើឡើងរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាល​ពីថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ត្រូវបានអនុវត្ត ប៉ុន្តែហាក់ពី​ដូច​ជា​មាន​ភាព​ផុយ​ស្រួយ ​ដោយកងទ័ពថៃ នៅតែបង្ក និងបញ្ឆេះឲ្យមានការប៉ះទង្គិចប្រដាប់អាវុធឡើងវិញ ជាក់​ស្ដែងដូ​ចក​រណីប្រើប្រាស់បន្លាលួសព័ទ្ធរំលោភទឹកដីខ្មែរ នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរ​បីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាមួយនឹងការបង្កហេតុជាច្រើនទៀត ពី​សំណាក់​ប្រជា​ពលរដ្ឋ​អសីលធម៌របស់ថៃ រំខានប្រជាពលរដ្ឋនៃភូមិទាំងពីរ តាមរយៈការ​បំពង​​សំឡេង​ផ្សេង​ៗ​ នៅរាត្រីប៉ុន្មានថ្ងៃមកនេះ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm