ហ្វូងមនុស្ស នៅអ៊ីស្រាអែល ចង់ឃើញការដោះលែងចំណាប់ថ្នូរយ៉ាងអន្ទះសារ

2025/10/12 07:16:59 pm        129

នៅឯកន្លែងប្រមូលផ្ដុំរបស់មនុស្សជាច្រើន បេសកជនអាមេរិក លោក Steve Witkoff បាននិយាយថា ចំណាប់ថ្នូរអ៊ីស្រាអែលដែលត្រូវបានឃុំខ្លួន នៅតំបន់ហ្កាហ្សា កំពុងវិលត្រលប់មកផ្ទះសម្បែងរបស់ពួកគេវិញ ជាសារដ៏មានអត្ថន័យទៅកាន់អ្នកត្រូវបានចាប់ខ្លួន ខណៈដែលបទឈប់បាញ់ បានចូលជាធរមាន នៅក្នុងដែនដីប៉ាឡេស្ទីន។

លោក Witkoff បាននិយាយថា «សូមជូនចំពោះចំណាប់ថ្នូរផ្ទាល់ អ្នកកំពុងបានត្រលប់មកផ្ទះសម្បែងវិញហើយ» ដោយសម្ដីរបស់លោកបានជំរុញមានសំឡេងទះដៃ និងការអបអរសាទរពីមនុស្សរាប់ពាន់នាក់ដែលបានប្រមូលផ្តុំនៅឯទីលាន ក្នុងទីក្រុង Tel Aviv ដែលត្រូវបានគេស្គាល់ថា ជាទីលានរបស់ចំណាប់ថ្នូរ (Hostages' Square)។ ហើយអំឡុងពេលថ្លែងទៅកាន់ក្រុមគ្រួសាររបស់ចំណាប់ថ្នូរ លោកបានបន្ថែមថា «ភាពក្លាហានរបស់អ្នកបានផ្លាស់ប្តូរពិភពលោក»។

គួរបញ្ជាក់ថា ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នា នៅក្រោមអេក្រង់មួយ ក្នុងទីក្រុង Tel Aviv ដោយរំលឹករយៈពេល ៧៣៥ថ្ងៃ គិតចាប់តាំងពីក្រុមហាម៉ាស បានចាប់ខ្លួនចំណាប់ថ្នូរយកទៅកាន់តំបន់ហ្កាហ្សា ខណៈដែលនៅទីបំផុត ពួកគេហ៊ានសង្ឃឹមថា បទឈប់បាញ់នឹងជួយផ្ដល់សញ្ញាបញ្ចប់ក្ដីឈឺចាប់របស់ពួកគេ។

លោកស្រី Einav Zangauker ម្តាយរបស់ចំណាប់ថ្នូរ Matan Zangauker អាយុ ២៥ឆ្នាំ បាននិយាយថា៖ «អារម្មណ៍របស់ខ្ញុំ គឺពិបាកនឹងថ្លាថ្លែងណាស់ ពោលគឺគ្មានពាក្យអ្វីត្រូវពណ៌នាអំពីអារម្មណ៍នោះឡើយ សម្រាប់ខ្ញុំ សម្រាប់ពួកយើង សម្រាប់ប្រជាជនអ៊ីស្រាអែលទាំងអស់ ចង់ឲ្យចំណាប់ថ្នូរវិលមកផ្ទះសម្បែងវិញ ហើយរង់ចាំឃើញពួកគេទាំងអស់ត្រលប់មកវិញយ៉ាងអន្ទះសារ»។ បន្ថែមពីលើសម្ដីនោះ អ្នកចូលរួមម្នាក់ទៀត (ឈ្មោះ Zairo Shachar Mohr Munder) បានប្រាប់ថា៖ «នៅទីបំផុត យើងមានអារម្មណ៍ថា មានក្ដីសង្ឃឹមហើយ ប៉ុន្តែយើងមិនអាច និងនឹងមិនបញ្ឈប់ នាពេលនេះទេ»។

នៅឯ «ទីលានចំណាប់ថ្នូរ» កណ្តាលទីក្រុង Tel Aviv មនុស្សជាច្រើន នៅទីនោះ បានពាក់អាវយឺតដែលមានរូបមុខរបស់អ្នកដែលនៅតែជាប់ឃុំខ្លួន នៅហ្កាហ្សា និងអ្នកដែលអាចត្រូវបានដោះលែងនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។ អ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់គ្នា កាលពីថ្ងៃសុក្រ ដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក លោក Donald Trump ដោយបានបង្ហាញពីជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចប់សង្គ្រាមដ៏បំផ្លិចបំផ្លាញរយៈពេល ២ឆ្នាំ នៅក្នុងដែនដីប៉ាឡេស្ទីន៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm