គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ការពាររុក្ខជាតិ និង​ភូតគាម​អនាម័យ

2022/02/04 11:29:31 am        160

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានសន្តិភាព បើកកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីពិភាក្សា និងឆ្លងរបៀបវារៈ៖

១. សេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ។

២.បញ្ហាផ្សេងៗ។

បើតាមឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះត្រូវបាន​រៀបចំ​ឡើង​ដោយផ្អែកលើគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងអនុលោម​តាម​មូលដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធជាធរមាននៅក្នុងព្រះជាណាចក្រកម្ពុជា ព្រមទាំងកិច្ចព្រៀង​និងអនុសញ្ញា​ក្នុងតំបន់ និងអន្តរជាតិស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដើម្បីឆ្លើយតបទៅនឹង​និន្នាការ​រីកចម្រើន​របស់វិស័យកសិកម្មក្នុងក្របខណ្ឌសុវត្ថិភាពស្បៀង ការលើកកម្ពស់គុណភាពផលិតផល​កសិកម្ម ​ការបង្កើនការនាំចេញកសិផល និង​ធានាចីរភាព​អភិវឌ្ឍន៍​ក្នុង​បរិការណ៍​សមាហរណកម្ម​សេដ្ឋកិច្ចពិភព​លោកប្រកបដោយការប្រកួតប្រជែងដ៏ស្រួចស្រាវ។

សេចក្តីព្រាងច្បាប់នេះ កំណត់អំពីការគ្រប់គ្រងសុខភាពរុក្ខជាតិ ​ការអនុវត្តវិធានការការពាររុក្ខជាតិ និងវិធាន​ការភូតគាមអនាម័យ​ ការពារធនធានរុក្ខជាតិគ្រប់ប្រភេទ​ ការទប់ស្កាត់ការបង្ក ការរាល​ដាលឆ្លង​និងការរាតត្បាតពីសំណាក់សមាសភាពចង្រៃ ​ការលើកកម្ពស់ផលិតភាពកសិកម្ម សន្តិសុខ​ស្បៀងអនាម័យគុណភាព ​និងសុវត្ថិភាពផលិតផលកសិកម្ម ព្រមទាំងសន្តិសុខភូតគាមអនាម័យ​នៃ​រុក្ខជាតិ ផលិតផលរុក្ខជាតិ ​និងទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ ​ការសម្រួលការ​ធ្វើ​ពាណិជ្ជកម្ម ការនាំចេញ ​ការនាំចូល ​ការដឹកជញ្ជូនឆ្លងកាត់នូវផលិតផលដំណាំ រុក្ខជាតិ និង​ផលិត​ផល​រុក្ខជាតិ ព្រមទាំងការរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ​និងការ​លើក​កម្ពស់​សុខុមាលភាព​និង​សុខភាពសាធារណៈប្រកបដោយនិរន្តរភាពធនធានធម្មជាតិ​ និង​ប្រព័ន្ធក្សេត្រ​បរិស្ថាន ​ដើម្បីធានាការគ្រប់គ្រង ​ការការពាររុក្ខជាតិ​ និងភូតគាមអនាម័យ​នៅក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា។

រួមចំណែកផ្តល់នូវសារៈប្រយោជន៍ក្នុងការអភិវឌ្ឍវិស័យកសិកម្មដូចជា៖

- ការពារផលប្រយោជន៍របស់ប្រជាកសិករ តាមរយៈការគ្រប់គ្រង ការការពាររុក្ខជាតិ និងការ​អនុវត្តវិធាន​ការ​ភូតគាមអនាម័យ ​ដើម្បីកាត់បន្ថយការខាតបង់​ដែលអាចបង្កឡើង​ដោយ​សមាសភាពច​ង្រៃ​ចំពោះធនធានរុក្ខជាតិ ​និងផលិតផលដំណាំនៅក្នុងប្រព័ន្ធផលិតកម្មកសិកម្ម។

- គាំទ្រគោលនយោបាយ​ និងយុទ្ធសាស្រ្តជំរុញផលិតកម្មកសិកម្ម ពិពិធភាវូបនីយកម្ម និង​ពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីរួមចំណែកជំរុញកំណើន​សេដ្ឋកិច្ច ​ជួយកាត់បន្ថយភាពក្រីក្រ និង​លើកកម្ពស់​ជីវភាពប្រជាកសិករ

- ផ្តល់នូវឧបករណ៍​បទដ្ឋាន​គតិយុត្តិដ៏រឹងមាំ ​និងយន្តការគ្រប់ជ្រុងជ្រោយក្នុងការអនុវត្តវិធាន​ការការ​ពាររុក្ខជាតិ និងភូតគាមអនាម័យ ​ដើម្បីទប់ស្កាត់ការបង្ក ​ការរាលដាលឆ្លង និងការរាតត្បាតបំផ្លាញ​ពី​សំណាក់សមាសភាពចង្រៃគ្រប់ប្រភេទ

- ផ្តល់នូវវិធានការច្បាស់លាស់ក្នុងការការពារធនធានរុក្ខជាតិ គ្រប់គ្រងសុខភាពរុក្ខជាតិ លើក​កម្ពស់​ផលិតភាព គុណភាព និង​សុវត្ថិភាពផលិតផលកសិកម្មប្រកបដោយភាតរបរិស្ថាន និងនិរន្តរភាព ដើម្បីរួម​ចំណែក​លើក​កម្ពស់​សុខភាពសាធារណៈ ​និងធ្វើឱ្យមាននិរន្តរភាពធនធានធម្មជាតិ និង​ប្រព័ន្ធក្សេត្របរិស្ថាន

-រក្សាអធិបតេយ្យភាព និងសន្តិសុខ​ភូតគាមអនាម័យ​តាមរយៈការទប់ស្កាត់​ការហូរចូល​ផលិតផល​កសិកម្មគ្រប់ប្រភេទ​ដែលមានផ្ទុកនូវសមាសភាពចង្រៃ និងសារធាតុបង្កផលប៉ះពាល់ចំពោះ​សុខភាព (សំណល់ថ្នាំកសិកម្ម សារធាតុគីមី សំណល់ជីវសាស្រ្ត និងលោហៈធ្ងន់)។

ជាពិសេសទប់ស្កាត់ការនាំចូល ឬការផ្ទុះឡើងនូវប្រភេទសមាសភាពចង្រៃរាតត្បាតឈ្លានពាន ដែល​បង្កមហន្តរាយដល់ដំណាំកសិកម្ម បំផ្លាញជីវចម្រុះ ​និងបរិស្ថានក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្តែងការផ្ទុះឡើងនូវសមាសភាពចង្រៃដូចជា ខ្យងមាស ខ្នងដូង ជំងឺស្លឹកប្រាក់លើដំណាំក្រូច ឆៃផ្កាឈូកលើដំណាំដំឡូងមី​ ជំងឺស្រពោនលឿងស្លឹកលើដំណាំដំឡូងមី និងដង្កូវហ្វូងប្រភេទថ្មី​លើ​ដំណាំពោតជាដើម ​ពិតជាបានបង្កឱ្យមានផលប៉ះពាល់ដល់ផលិតកម្មកសិកម្ម និងសេដ្ឋកិច្ចជាតិគួរ​ឱ្យ​កត់សម្គាល់​ ដែល​បណ្តាល​មក​ពី​ការ​រាតត្បាត​សមាសភាព​ចង្រៃ​ខាងលើនេះ។

បំពេញបាននូវលក្ខខណ្ឌតម្រូវ ​និងស្តង់ដារ​ភូតគាម​អនាម័យ ដោយមានសង្គតិភាព​នឹង​អនុសញ្ញា​អន្តរជាតិ​ស្តីពីការការពាររុក្ខជាតិ​ អង្គការពាណិជ្ជកម្មពិភពលោក ​ក្របខ័ណ្ឌអាស៊ានជាដើម ។

- ផ្តល់នូវជំនឿចិត្តជាមួយប្រទេសដៃគូពាណិជ្ជកម្ម និងកម្លាំងពេញលេញក្នុងការចរចាបើកទីផ្សារ​នាំចេញ​កសិផលកម្ពុជា​ជាមួយបណ្តាប្រទេសដែលមានទីផ្សារធំៗក្នុងពិភពលោក ជាពិសេសបន្ទាប់​ពី​សម្រេច​បាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ​ក្នុងក្របខ័ណ្ឌទ្វេភាគី ​និងពហុភាគី និង​ជួយ​សម្រួល​ការនាំចេញ​ ការនាំចូល ​ការដឹកជញ្ជូនឆ្លងកាត់​នូវទំនិញជារុក្ខជាតិ និង​ផលិតផល​រុក្ខជាតិនានា៕ អត្ថបទ មុត សុទ្ធ

អត្ថបទដែលទាក់ទង

រោងចក្រសហគ្រាសជាច្រើនប្រកាសជ្រើសរើសកម្លាំងពលកម្មបន្ទាន់ និងលើកទឹកចិត្ត​ខ្ពស់​ដល់​ពលករ​ត្រឡប់ពីថៃ
2025/06/26 12:49:51 pm        1
ក្រុមហ៊ុនចំនួន២០ ចូលរួមការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១ ឆ្នាំ២០២៥ នៅខណ្ឌដូនពេញ
2025/06/26 12:39:42 pm        1
ទីតាំងហាងមួយកន្លែងយីហោ ចំការស្នេហ៍ ត្រូវបានកម្លាំងនគរបាល ចុះឆ្មក់បង្រ្កាបឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់
2025/06/26 11:48:18 am        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រោងចក្រសហគ្រាសជាច្រើនប្រកាសជ្រើសរើសកម្លាំងពលកម្មបន្ទាន់ និងលើកទឹកចិត្ត​ខ្ពស់​ដល់​ពលករ​ត្រឡប់ពីថៃ

2025/06/26 12:49:51 pm
​ក្រុមហ៊ុនចំនួន២០ ចូលរួមការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១ ឆ្នាំ២០២៥ នៅខណ្ឌដូនពេញ
2025/06/26 12:39:42 pm
​អ្នកស្លាប់ឡើងដល់១៣នាក់ សហគមន៍មួយត្រូវបាត់បង់ ខណៈប្រជាជនកូឡុំប៊ី ស្វែងរកអ្នកនៅរស់បន្ទាប់ពីបំណាក់ដី
2025/06/26 12:30:52 pm
​ឈីលី បំផ្លាញបណ្តាញលាងលុយពាក់ព័ន្ធជាមួយក្រុម Tren de Aragua ដោយចាប់ខ្លួនមនុស្ស៥២នាក់
2025/06/26 12:26:14 pm
​បុគ្គលិកមន្ទីរពេទ្យក្នុងប្រទេសអាហ្សង់ទីន ធ្វើកូដកម្មជុំវិញការកាត់មូលនិធិរបស់រដ្ឋាភិបាល
2025/06/26 12:20:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/24 12:22:40 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/18 05:08:57 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/25 06:29:53 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/24 10:25:40 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am