រមណីយដ្ឋាន មរកត ម្លេច ខេត្តកំពតផ្តល់សេវាជិះសេះកម្សាន្តដល់ភ្ញៀវទេសចរ និង​អ្នក​ស្នេហា​កីឡា​ជិះសេះ

2025/10/12 12:27:46 pm        287

ដើម្បីលើកកម្ពស់ និងទាកទាញទេសចរឲ្យមកកម្សាន្តនៅខេត្តកំពត រមណីយដ្ឋាន ឌឺ មរកត ម្លេច​(The Morokot Mlech Kampot) ដែលទើបបើកដំណើរការថ្មី បានបន្ថែម​សេវា​កម្ម​ប្លែក​ៗ​ជា​ច្រើន​លើ​អ្វី​ដែលមានស្រាប់ ពិសេសការជិះសត្វសេះកម្សាន្តគយគន់ទេសភាព ភ្នំ វាលស្រែ បឹង ប្រឡា​យ​ជាដើមដើម្បីលើកកម្ពស់កីឡាជិះសេះកម្ពុជា និងការអភិរក្សសត្វសេះខ្មែរផង។ នេះបើ​តាម​ការ​បញ្ជាក់របស់តំណាងរមណីយដ្ឋាន។

តំណាងម្ចាស់រមណីយដ្ឋាន ឌឺ មរកត ម្លេច និងជាអ្នកជំនាញខាងបង្ហាត់ និង​ស្រឡាញ់​កីឡា​ជិះ​សេះ​បានប្រាប់ឲ្យដឹងថា ដើម្បីរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា តាមការ​ណែនាំ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល និងក៏ដូចជា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត រមណីយដ្ឋាន ឌឺ មរកត​ម្លេច ដែលទើបចាប់ផ្តើមបើកដំណើរថ្មី បានខិតខំរៀបចំនូវសេវាកម្មថ្មីៗជាច្រើន សម្រាប់​ផ្តល់​ជូន​ដល់ភ្ញៀវទេសចរ ដែលចង់មកសម្រាកលម្ហែ ទទួលយកបទពិសោធជីវិត រស់នៅ​ជា​មួយ​ធម្មជាតិ ជាពិសេសការផ្តល់ជូនសេវាជិះសេះកម្សាន្ត និងលក្ខណៈ​ហាត់​ជិះ​សេះ​ដើម្បី​ចូល​រួម​ប្រកួត​។ ការផ្តល់សេវាជិះសេះជាការផ្សាភ្ជាប់ ទេសចរណ៍ និងកីឡាក្នុងកញ្ចប់តែមួយ។

លោកបានបញ្ជាក់ថា ការជិះសេះ មានសុវត្ថិភាពទាំងស្រុង ព្រោះសេះ​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​បាន​បង្ហាត់​បង្រៀន​រាល់ថ្ងៃ ហើយពេលភ្ញៀវជិះ មានអ្នកចាំជួយបង្រៀន និងតាមមើលរហូត។ ហើយ​ភ្ញៀវ​អាច​ទិញសំបុត្រជិះគិតជាម៉ោង ឬជិះកម្សាន្តនៅក្នុងរមណីយដ្ឋាន ដើម្បីថតរូប​អនុស្សាវ​រីយ​ក៏​បាន​ចំណែកតម្លៃ សមរម្យបំផុត មិនថ្លែនោះទេ។

កុមារាស្រឡាញ់កីឡាជិះសេះម្នាក់ បានប្រាប់ឲ្យដឹងថា ការជិះសេះដំបូងខ្លាចផង ភ័យ​ខ្លាច​ធ្លាក់​ផង​ ប៉ុន្តែបន្ទាប់ពីបានដឹងរបៀបជិះសេះ និងស្គាល់សត្វសេះ គឺមានភាពងាយស្រួល ហើយ​មា​ន​អារម្មណ៍ ដូចបានរត់លេងជាមួយមិត្តភក្តិម្នាក់អីចឹង។

បើតាមស្ថិតិរបស់ក្រុមរក្សាការពារសត្វសេះបានបង្ហាញថា កម្ពុជាមានសត្វសេះខ្មែរ ប្រហែល​៦​ពាន់​ក្បាល​ហើយ​សត្វ​សេះ​ល្អ​ដែល​អាច​យក​មក​បម្រើ​សេវា​ដល់​ភ្ញៀវ​ទេសចរ​បាន​មាន​ប្រមាណ​៣០០​ក្បាល​៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am