អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះពិនិត្យស្ថានភាពទឹកជំនន់ និង សួរសុខទុក្ខ​គ្រួសារ​រង​ផល​ប៉ះ​ពាល់​ដោយ​ទឹកជំ​នន់ទ​ន្លេសាប នៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ

2025/10/12 07:34:18 pm        286

កំពង់ឆ្នាំង៖ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក សេង វិចិត្រ អភិបាល​ស្រុក​រលា​ប្អៀរ ​និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះបាន​ចុះពិនិត្យ​មើល​ស្ថាន​ភាព​ទឹកជំនន់ និង​សាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ដោយទឹកជំនន់ នៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទឹកជំនន់ បានបញ្ជាក់ថា ស្ថានភាពទឹកជំនន់​នៅតែបន្ត​ឡើង​ជា​បន្ត បង្កឱ្យពួកគាត់មានការព្រួយបារម្មណ៍ ក្នុងកម្រិតទឹកដ៍ខ្ពស់មួយនេះ ដែលពេលនេះ ក្រុម​គ្រួសារ​របស់គាត់ បានមករស់នៅតំបន់មានសុវត្ថិភាពនៃឃុំស្វាយជ្រុំ។ ពួកគាត់បានថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅចំពោះអាជ្ញាធរខេត្ត ស្រុក និងអ្នកតំណាងរាស្រ្ត ដែលបានផ្តល់អំណោយ​ជា​អង្ករ​ ថវិកា ដើម្បីសម្រួលដល់ការលំបាកក្នុងពេលមករស់នៅទីទួលមានសុវត្ថិភាពនាពេលនេះ។

លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានថ្លែងថា: នៅឆ្នាំនេះស្រុករលាប្អៀរ បាន​រង​នូវ​ផ​ល​ប៉ះ​ពាល់​ពីទឹកជំនន់ បានធ្វើឱ្យប៉ះពាល់ការរស់នៅ ប្រកបរបររបស់ប្រជាពលរដ្ឋផងដែរ ជាមួយ​គ្នា​នេះ​ផង​ដែរ អាជ្ញាធរមូលដ្ឋាននៅគ្រប់ឃុំដែលរងផលប៉ះពាល់បានចុះពិនិត្យមើល​ជាក់​ស្តែង​អំពី​ផល​ប៉ះពាល់​ខូចខាតរបស់ប្រជាពលរដ្ឋ ដែលកំពុងគំរាមកំហែងពីទឹកជំនន់នេះ និង បានឱ្យ​ប្រជាពលរដ្ឋ​ដែល​កំពុងរស់នៅក្នុងភូមិដ្ឋានបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយបានជន្លៀសចេញ​ទៅ​តំបន់​ទីទួលសុវត្ថិភាព ។

ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ចន្ទមុនី អ្នក​តំណាង​រាស្រ្ត​មណ្ឌល​កំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរភូមិ ឃុំ ស្រុក ដែលបាន​យក​ចិត្ត​ទុកដាក់ខ្ពស់ជាមួយនឹងប្រជាពលរដ្ឋ ក្នុងពេលដែលពួក​គាត់​ជួប​ការ​លំបាក​ដោយ​គ្រោះ​ជំនន់​ទន្លេសាបទឹក និងកំពុងជន់ឡើងជាបន្តបន្ទាប់នេះ ហើយបានបង្ក​ឱ្យ​រង​នូវ​​​ផល​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារប្រជាពលរដ្ឋ ។ 

អាជ្ញាធរមូលដ្ឋាន ត្រូវបន្តការយកចិត្តទុកដាក់ ចំពោះសុវត្ថិភាពប្រជាពលរដ្ឋ ទាំងតាមខ្នងផ្ទះ ដែល​ទទួលទឹកជំនន់ និងទាំងប្រជាពលរដ្ឋ ដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ​ក្រៅ​ពី​នោះ​អាជ្ញាធរពាក់ព័ន្ធ ក៏ត្រូវបន្តតាមដាន សភាពការណ៍ និងស្ថានភាពទឹកជាប្រចាំ ដើម្បី​បន្ត​ជួយ​អន្តរាគមន៍ ទាន់ពេលវេលា ។ក្នុងករណីបើមានជំងឺដង្កាត់ផ្សេងៗ ឬមានសត្វអសិរពិសចឹក សូមបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬប៉ុស្តិ៍​សុខ​ភាព​ដែល​នៅ​ជិត​បំផុត ដែលមានក្រុមគ្រូពេទ្យ និងឱសថគ្រប់គ្រាន់ សម្រាប់ធ្វើការព្យាបាលភ្លាមៗ មិ​ន​ត្រូវ​ទុក​ឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។ នៅក្នុងឱកាសនោះ ឯកឧត្តម បាននាំ​យកនូវ​គ្រឿង​ឧបភោគ បរិភោគ និង ថវិកាចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​ផង​ដែរ​៕  កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm