ឯកឧត្ដម វង្សី វិស្សុត អញ្ជើញសម្ពោធជាផ្លូវការមន្ទីរពិសោធន៍នវានុវត្តន៍ខេត្តកំពង់ធំ (InnoLab Kampong Thom)

2025/10/12 10:40:21 pm        213

កំពង់ធំ៖ កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ «គម្រោងមន្ទីរពិសោធន៍នវានុវត្តន៍កំពង់ធំ (InnoLab Kampong Thom)» ដោយរួមជាមួយនឹងការប្រកាសជាផ្លូវការនូវបេក្ខជនទាំង២០រូប ដែលជាសហគ្រិនក្នុងខេត្តកំពង់ធំ និងដែលត្រូវបានជ្រើសរើសដើម្បីផ្តល់ការបណ្តុះបណ្តាល និងបន្តធ្វើការប្រកួតប្រជែងក្នុងវគ្គបន្ត នៅក្នុងក្របខ័ណ្ឌគម្រោង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះមូលនិធិអភិវឌ្ឍន៍ជំនាញ សហគ្រិនខ្មែរ ក៏ដូចជាឧទ្យាននវានុវត្តន៍សង្គមអង្គរ និងរដ្ឋបាលខេត្តកំពង់ធំ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យ «មន្ទីរពិសោធន៍នវានុវត្តន៍កំពង់ធំ (InnoLab Kampong Thom)» លេចចេញជារូបរាងឡើង ដែលមានគោលដៅប្រែក្លាយខេត្តកំពង់ធំទៅជាប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍មួយ ដែលជាទីតាំងសម្រាប់សហគ្រិន អ្នកច្នៃប្រឌិត អ្នកស្រាវជ្រាវ និងមន្ត្រីចាប់ពីថ្នាក់មូលដ្ឋាន តាមរយៈការបញ្ចូលនវានុវត្តភាពទៅក្នុងប្រព័ន្ធទីផ្សារ និងប្រព័ន្ធអភិបាលកិច្ចនៅកម្ពុជា និងបង្ហាញអំពី

សក្ដានុពលដែលមានក្នុងស្រុក ដើម្បីអនុញ្ញាតឱ្យសហគមន៍បានចូលរួមចំណែកក្នុងការសម្រេចបាននូវវឌ្ឍនភាព ប្រកបដោយនវានុវត្តន៍ ចីរភាព និងនិរន្តរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្រ្តចតុកោណ ទាំង៤ ដំណាក់កាល និងយុទ្ធសាស្រ្តបញ្ចកោណ ដែលផ្តោតទៅការកសាងប្រព័ន្ធអេកូឡូស៊ី ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs) ម្ខាងដើម្បីបង្កើនកម្លាំងផលិត និងម្ខាងទៀតជួយដោះស្រាយបញ្ហាធំៗដែល SMEs កំពុងប្រឈម រួមមានបញ្ហាហិរញ្ញវត្ថុ បញ្ហាបច្ចេកវិទ្យានិងជំនាញ និងបញ្ហាការគ្រប់គ្រង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា នៅក្នុងសេដ្ឋកិច្ចរបស់យើង គឺសម្បូរតែសហគ្រាសខ្នាតធំ និងខ្នាតតូច ក៏ប៉ុន្តែសហគ្រាសធុនមធ្យមឬកណ្តាល មិនសូវមានឡើយ ដែលធ្វើឱ្យការវិនិយោគផ្ទាល់ពីបរទេស មិនសូវមានការតភ្ជាប់មកសេដ្ឋកិច្ចក្នុងស្រុក។

ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា ក្នុងស្មារតីខាងលើនេះ រាជរដ្ឋាភិបាលបានខិតខំផ្គុំគោលនយោបាយជាច្រើន ទាំងគោលនយោបាយលើកទឹកចិត្តអ្នកវិនិយោគដែលផ្សារភ្ជាប់នឹង SMEs និងការកសាងសមត្ថភាព SMEs ដើម្បីផ្សារភ្ជាប់នឹងការវិនិយោគផ្ទាល់ពីបរទេស។ ជាក់ស្តែង រាជរដ្ឋាភិបាលក៏បានបង្កើត និងដាក់ឱ្យដំណើរការជាបន្តបន្ទាប់នូវមូលនិធិអភិវឌ្ឍន៍ជំនាញ, សហគ្រិនខ្មែរ, មជ្ឈមណ្ឌល

បណ្តុះធុរកិច្ចថ្មី «តេជោ», មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព, ធនាគារសហគ្រាសធុនតូច និងមធ្យម និងកម្មវិធីថ្នាលថ្នាក់ជាតិស្ដីពីធុរកិច្ចកម្ពុជា ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CamDX) និងប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងការដាក់ឱ្យដំណើរការនូវគេហទំព័រព័ត៌មាន សម្រាប់សហគ្រាសធុនតូច និងមធ្យម (Khmer SME) ដើម្បីគាំទ្របន្ថែមដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅកម្ពុជាទាំងមូល។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា ជារួមយើងបាន​និង​កំពុង​សម្រេច​បាន​នូវ​វឌ្ឍន​ភាព​ជា​ច្រើន ក៏ប៉ុន្តែក៏នៅមានភាពខ្វះចន្លោះខ្លះ ដែលទាមទារឱ្យយើងត្រូវបំពេញបន្ថែម ដូចជា​គម្រោង​មន្ទីរពិសោធន៍នវានុវត្តន៍កំពង់ធំ ដែលយើងសម្ពោធជាផ្លូវការនាពេលនេះ សំដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រព័ន្ធអេកូឡូស៊ីរបស់យើងមានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីគាំទ្រ​ដល់​សហគ្រាស​ផលិត និងបញ្ហារៀបចំផលិតទៅដល់ទីផ្សារ ពិសេសនវានុវត្តន៍មានទាំងខាងផលិត ខាង​សេវាកម្ម ទាំងខាងដំណើរការធុរកិច្ច ដើម្បីឱ្យមានថ្លៃថោក និងផលិតទៅមានគុណភាពល្អ។ ប៉ុន្តែ​ដើម្បីមានវានុវត្តន៍ត្រូវមានកត្តាបី៖ ទី១.ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ទី២.ការរៀបចំ និង​ការ​ស្រាវ​ជ្រាវម៉ូដែលធុរកិច្ច (Business Model) និង ទី៣.សហគ្រិនភាព។ កត្តាទាំង​បី​នេះ​បូក​បញ្ចូល​គ្នា បានចេញជានវានុវត្តន៍។

 ឯកឧត្តម វង្សី វិស្សុត បានលើកឡើងផងដែរថា គម្រោងមន្ទីរពិសោធន៍នវានុវត្តន៍កំពង់ធំ (InnoLab Kampong Thom) នឹងជួយសម្រួលដល់បេក្ខជនទាំង២០រូប ឱ្យទៅមុខ និងចូលដល់កម្រិតនវានុវត្តន៍ តាមរយៈការបណ្តុះបណ្តាល និងការផ្សារភ្ជាប់ទៅបណ្តាញទីផ្សារ ទៅក្នុងប្រព័ន្ធអេកូឡូស៊ី។ លទ្ធផលនេះនឹងឈានទៅដល់ការបង្កើតសហគ្រាសដែលមានសមត្ថភាពឱ្យបានកាន់តែច្រើនក្នុងខេត្តកំពង់ធំ ដែលយើងហៅថាមេទ័ពក្នុងវិស័យឯកជនក្នុងការផលិត ការផ្ដល់សេវា និងការកសាងការងាររបស់ប្រជាជននៅទីនេះ ដែលជាការបង្កើតទ្រព្យ និងការបង្កើតមូលដ្ឋានសេដ្ឋកិច្ចរបស់ខេត្តកំពង់ធំ ឱ្យក្លាយជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក។ ឯកឧត្តមមានជំនឿជឿជាក់ថា គម្រោងនេះនឹងបង្ហាញពីភាពជោគជ័យនៃម៉ូដែលធុរកិច្ច (Business Model) ដែលកន្លែងផ្សេងអាចយកធ្វើជាគំរូ និងអនុវត្តតាម។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់ការណែនាំឱ្យឧទ្យាននវានុវត្តន៍សង្គមអង្គរ (ASIP) គួរបង្កើតឱ្យមានយន្តការត្រួតពិនិត្យ និងវាយតម្លៃ (M&E) គម្រោង ហើយរដ្ឋបាលខេត្ត និង​មន្ទីរពាក់ព័ន្ធត្រូវផ្ដល់កិច្ចសហការ គាំទ្រ និងសម្របសម្រួលនានា ដើម្បី​ធានា​ដល់​ការ​អនុវត្ត​គម្រោង​នេះ​ប្រព្រឹត្តទៅដោយជោគជ័យ ព្រមទាំងបានលើកទឹកចិត្តដល់ SDF, KE និង​ដៃគូ​ភាគី​ពាក់​ព័ន្ធ ដោយរួមទាំងវិស័យឯកជន ដើម្បីគាំទ្រ​ការ​អនុវត្ដ​គម្រោង​មន្ទីរ​ពិសោធន៍​នវា​នុវត្ដន៍​កំពង់ធំ បន្តចំនួន ២ឆ្នាំបន្ថែមទៀត និងនៅឆ្នាំបន្តបន្ទាប់ និង​បន្ដ​កិច្ចគាំទ្រ​សកម្ម​ភាព​វគ្គ​បណ្តុះ​បណ្ដាល​ឱ្យ​ឡើង​ដល់ចំនួន១០០សហគ្រាស នៅក្នុងឆ្នាំ២០២៨៕ 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm