ម្ចាស់ផ្ទះ​អារ៉ាប់​រួម Al Jazira ទំលាក់​ក្រុម​អូ​សេ​អា​នី AS Pirae ឡើង​ជុំ​ទី២ FIFA Club World Cup

2022/02/04 07:09:12 pm        147

​បាល់ទាត់៖ ​ក្រុម​ម្ចាស់ផ្ទះ​អារ៉ាប់​រួម Al Jazira បាន​បន្តដំណើរ​ឡើង​ជុំ​ទី២ មិន​លំបាក​នៃ​ការប្រកួត​ពានរង្វាន់​ជើងឯក​ក្លិប​បាល់ទាត់​ពិភព​លោក FIFA Club World Cup ក្រោយ​យកឈ្នះ​ក្លិប​តា​ហ៊ី​ទី​របស់​ទ្វីបអូសេអានី AS Pirae ៤-១​។ ​​AS Pirae បាន​ហោះហើរ​ចំងាយ​ជាង ១ម៉ឺន​គីឡូម៉ែត្រ​ដើម្បី​មក​បង្ហាញខ្លួន​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​នេះ​ ក្នុងនាម​ជា​ក្រុម​តំណាង​ជើងឯក​អូ​សេ​អា​នី Auckland City របស់​នូ​វែ​ហ្ស៊ី​ឡង់​ដែល​បាន​ដកខ្លួន​។

​​តែ​បទពិសោធ​ថ្មី​របស់​ពួកគេ​ត្រូវបានក្រុម​ម្ចាស់ផ្ទះ​ស្វាគមន៍​ដោយ​គ្រាប់​បាល់ ៣គ្រាប់​ក្នុង​វគ្គ​ទី១ មុនពេល​ដែលវគ្គ​ទី២ តាម​បាន​មួយ​គ្រាប់​វិញ​ដែលជា​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់ Al Jazira ទៅទៀត​។ ​​មិនទាន់​អស់​នៅឡើយ Al Jazira ក៏​បន្ថែម​គ្រាប់​ជ័យជំនះ ៤-១ ដោយ Abdoulay Diaby​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ​ក្រុម​ម្ចាស់ផ្ទះ​អារ៉ាប់​រួម Al Jazira បន្តដំណើរ​ឡើង​ជុំ​ទី២ ជួប​ជាមួយ​ក្រុម​ជើងឯក​អាស៊ី AFC Champions League គឺ​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត Al Hilal​។ ​​ចំណែក​ក្រុម​ជើងឯក​អឺរ៉ុប UEFA Champions League តោ​ខៀវ Chelsea រង់ចាំ​ជួប​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

​​រីឯ​នៅ​កីឡដ្ឋាន Al Nahyan នឹង​ទទួល​ការប្រកួត​ជុំ​ទី២ រវាង​ក្លិប​ជើងឯក​ទ្វីបអាហ្វ្រិក Al Ahly របស់​អេ​ហ្ស៊ី​ប និង​ក្រុម​ជើងឯក​អាមេរិក​កណ្តាល Monterrey របស់​ម៉ិ​ក​ស៊ិ​ក​។ ​ក្រុម​ឈ្នះ​នឹង​ឡើង​ជួប​ជាមួយ​ក្រុម​ជើងឯក​អាមេរិក​ខាងត្បូង Palmeiras របស់​ប្រេ​ស៊ី​ល​។ ​វគ្គ​ផ្តាច់ព្រ័ត្រ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី១២ ខែកុម្ភៈ​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm