លោក Trump គំរាមបញ្ជូនមីស៊ីល Tomahawk ឱ្យអ៊ុយក្រែន ប្រសិនបើរុស្ស៊ី នៅតែបន្តសង្រ្គាម

2025/10/13 04:17:16 pm        120

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ (១២ តុលា) ថា លោកអាចនឹងផ្តល់មីស៊ីលតម្រង់គោលដៅ Tomahawk រយៈចម្ងាយឆ្ងាយ ដែលអ៊ុយក្រែន អាចប្រើប្រាស់បាន ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនព្រមបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនទេនោះ។

ការព្រមានជាថ្មីនេះកើតឡើងពេលលោកធ្វើដំណើរទៅអ៊ីស្រាអែល ហើយលោក Trump បន្តថា រូបលោក និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានពិភាក្សាតាមទូរសព្ទកាលពីចុងសប្ដាហ៍កន្លងទៅ ពីសំណើរបស់ទីក្រុងគីវ សម្រាប់សព្វាវុធទាំងឡាយ រួមទាំងមីស៊ីល Tomahawk ផងដែរ។

មីស៊ីល Tomahawk មានរយៈចម្ងាយ ២.៥០០គីឡូម៉ែត្រ ពោលគឺឆ្ងាយល្មមអាចបាញ់ចូលជ្រៅក្នុងទឹកដីរុស្ស៊ី រួមទាំងទីក្រុងមូស្គូ។ វិមានក្រឹមឡាំង បានព្រមានប្រឆាំងនឹងការផ្តល់ Tomahawk ណាមួយដល់អ៊ុយក្រែន ហើយលោក Trump កាលពីថ្ងៃអាទិត្យបាននិយាយថា សព្វាវុធទាំងនេះនឹងជា "ជំហានថ្មីនៃការឈ្លានពាន" ប្រសិនបើត្រូវប្រើក្នុងសង្រ្គាម។

លោក Trump បាននិយាយថា អាមេរិកនឹងមិនលក់មីស៊ីលដោយផ្ទាល់ទៅអ៊ុយក្រែនទេ ប៉ុន្តែនឹងឱ្យទៅអង្គការណាតូ ដែលបន្ទាប់មកអាចបញ្ចូនជាជំនួយយោធាដល់អ៊ុយក្រែន។ ថ្លែងប្រាប់អ្នកសារព័ត៌មានរឿងមីស៊ីល Tomahawk លោក Trump និយាយថា លោកនឹងប្រាប់ទៅមេដឹកនាំរុស្ស៊ី លោក Putin ថា ប្រសិនបើសង្រ្គាមមិនត្រូវបានដោះស្រាយទេនោះ អាមេរិកប្រហែលជាធ្វើរឿងនេះ។ នៅមុននោះ លោក Zelenskyy បានសន្យាថា ប្រសិនបើអាមេរិកឱ្យមីស៊ីល Tomahawk នោះអ៊ុយក្រែននឹងប្រើសម្រាប់តែគោលបំណងយោធាប៉ុណ្ណោះ និងមិនវាយប្រហារជនស៊ីវិលក្នុងទឹកដីរុស្ស៊ីឡើយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm