ការិយាល័យតម្រួតតំបន់ Beaufort បាននិយាយថា មនុស្សបួននាក់បានស្លាប់ និងយ៉ាងហោចណាស់២០ នាក់បានរងរបួសក្នុងការបាញ់ប្រហារនៅភោជនីយដ្ឋានមួយកន្លែងនៅទីក្រុងកោះ South Carolina កាលពីថ្ងៃអាទិត្យ ទី១២ ខែតុលា។

អាជ្ញាធរបាននិយាយថា ក្នុងចំណោមអ្នករងរបួស មាន៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ មន្ត្រីការិយាល័យតម្រួតបាននិយាយថា ការិយាល័យកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ ប៉ុន្តែបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនៅឡើយ។ ការិយាល័យបានបដិសេធមិនបញ្ចេញឈ្មោះអ្នកទាំងឡាយដែលបានស្លាប់នោះទេ ខណៈកំពុងរង់ចាំការផ្តល់ព័ត៌មានទៅកាន់សមាជិកក្រុមគ្រួសារ។ ការិយាល័យតម្រួតបាននិយាយថា មនុស្សរាប់រយនាក់បានស្ថិតនៅកន្លែងកើតហេតុ ក្នុងពេលមានការបាញ់ប្រហារ។

ការិយាល័យតម្រួតនិយាយថា «នេះជាឧបទ្ទវហេតុដ៏សោកនាដកម្ម និងលំបាកសម្រាប់មនុស្សគ្រប់គ្នា។ កោះសាំង ហេឡេណា(St. Helena) ត្រូវបានគេស្គាល់ថាជាចំណុចកណ្តាលនៃវប្បធម៌ប្រជាជនដែលមានដើមកំណើតមកពីទាសករអាហ្វ្រិកត្រូវបានគេស្គាល់ថា Gullah Geechee។ រង្គសាល និងភោជនីយដ្ឋានសាច់អាំងជាកន្លែងដែលការបាញ់ប្រហារបានកើតឡើង បានពណ៌នាខ្លួនឯងថាមានបម្រើមុខម្ហូបសម្រាប់ជនជាតិអាមេរិកអាហ្វ្រិក ពិតប្រាកដ។
ការបាញ់ប្រហារទ្រង់ទ្រាយធំបែបនេះ បណ្ណសារអំពើហិង្សាដោយកាំភ្លើងបានកំណត់ថាជាឧប្បត្តិហេតុមានមនុស្ស៤នាក់ឬច្រើនជាងនេះត្រូវបានបាញ់ប្រហារ បានក្លាយជារឿងធម្មតានៅក្នុងសហរដ្ឋអាមេរិកក្នុងទសវត្សរ៍កន្លងទៅនេះ។