អ៊ីស្រាអែល ប្រកាសជ័យជម្នះ ខណៈក្រុមសកម្មប្រយុទ្ធដោះលែងចំណាប់ថ្នូរ

2025/10/13 07:19:12 pm        83

អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ទី១២ ខែតុលា បានប្រកាសជ័យជម្នះ នៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយក្រុមហាម៉ាស ខណៈក្រុមសកម្មប្រយុទ្ធបានត្រៀមដោះលែងចំណាប់ថ្នូរដែលនៅរស់ ជាចំណាត់ការរដ៏សំខាន់នៅក្នុងផែនការតំបន់ហ្កាហ្សារបស់លោក Donald Trump ប៉ុន្មានម៉ោងមុនពេលលោកធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសន្តិភាពនៅក្នុងប្រទេសអេហ្ស៊ីប។

នៅក្រោមផែនទីបង្ហាញផ្លូវដែលបានស្នើឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក នៅពេលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនប្រគល់ចំណាប់ថ្នូរ អ៊ីស្រាអែលនឹងចាប់ផ្តើមដោះលែងអ្នកជាប់ឃុំប្រហែល២.០០០នាក់ជាថ្នូរ។ ប៉ុន្តែក្រុមអ្នកចរចានៅតែមិនចុះសម្រុងគ្នាកាលពីល្ងាចថ្ងៃអាទិត្យ ជុំវិញការរៀបចំចុងក្រោយដោយមានប្រភពចំនួនពីររបស់ហាម៉ាសប្រាប់សារព័ត៌មានថា ក្រុមនេះកំពុងទទូចថាអ៊ីស្រាអែលត្រូវរួមបញ្ចូលមេដឹកនាំជាន់ខ្ពស់ប៉ាឡេស្ទីនប្រាំពីររូបនៅក្នុងបញ្ជីអ្នកដែលនឹងត្រូវដោះលែង។

ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu នៅតែជឿជាក់។ លោក Netanyahu បាននិយាយថា «នេះជាពេលវេលាដ៏រំជួលចិត្ត ពេលវេលានៃការសម្រក់ទឹកភ្នែក ពេលវេលានៃភាពរីករាយ ព្រោះថ្ងៃស្អែក ចំណាប់ថ្នូរនឹងត្រឡប់មកព្រំដែនរបស់យើងវិញ»។ លោកបាននិយាយថា «រួមគ្នា យើងសម្រេចបាននូវជ័យជម្នះដ៏អស្ចារ្យ ជ័យជម្នះដែលធ្វើឱ្យពិភពលោកទាំងមូលភ្ញាក់ផ្អើល ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ខ្ញុំប្រាប់អ្នកថា ការប្រយុទ្ធនៅមិនទាន់ចប់ទេ»។ លោក Shosh Bedrosian អ្នកនាំពាក្យការិយាល័យរបស់លោក Netanyahu បាននិយាយថា ការដោះលែងចំណាប់ថ្នូរនឹងចាប់ផ្តើមនៅព្រឹកថ្ងៃចន្ទនេះ ដោយអ៊ីស្រាអែល «រំពឹងថាចំណាប់ថ្នូរដែលនៅរស់របស់យើងទាំង២០នាក់នឹងត្រូវបានដោះលែងក្នុងពេលតែមួយ»។ លោក Trump ធ្វើដំណើរទៅប្រទេសអ៊ីស្រាអែលភ្លាមៗបន្ទាប់ពីការដោះលែងដែលត្រូវរំពឹងទុក ហើយនឹងថ្លែងទៅកាន់សភាអ៊ីស្រាអែល មុនពេលធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីបធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមេដឹកនាំពិភពលោកដើម្បីគាំទ្រផែនការរបស់លោកក្នុងការបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា ដែលមានរយៈពេលពីរឆ្នាំ និងជំរុញសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        232
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        274
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm