មន្រី្តជួរមុខ និងពលរដ្ឋបន្តមកចាក់វ៉ាក់សាំងដូសទី៤ នៅមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ

2022/02/04 01:03:08 pm        240

ភ្នំពេញ៖ មន្រី្តជួរមុខប្រជាពលរដ្ឋព្រមទាំងកុមារ យុវវ័យ បានបន្តនាំគ្នាមកចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ដូសទី៤ ដូសទី៣ និងអ្នកសេសសល់មិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន បានសម្រុកមកចាក់វ៉ាក់សាំងនៅក្នុងមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ក្នុងខណ្ឌ៧មករា។

បើតាមលោកវេជ្ជបណ្ឌិត ឃុន ទ្រី អនុប្រធានមនី្ទរពេទ្យ តំណាងលោកវេជ្ជបណ្ឌិត នេត សុវិរៈ ប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះថា មកដល់ថ្ងៃនេះប្រជាពលរដ្ឋយើងនៅតែបន្តមកទទួលសេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជា​ហូរហែ​ដែល​ជាមធ្យមក្នុងមួយថ្ងៃ ​មានចំនួន២០០​ ទៅ២៥០នាក់ ជាពិសេស​ច្រើនតែអ្នក​មក​ចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ​ដូសជំរុញ គឺដូសទី៣ និងដូសទី៤។ ​

តាមចំនួនប្រជាពលរដ្ឋ​ មកទទួលសេវានៅក្នុងមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ​ភាគច្រើន គឺ​ប្រជាពលរដ្ឋរស់នៅ​ក្នុងមូលដ្ឋានខណ្ឌ៧មករា។

ជាមួយគ្នានោះដែរប្រជាពលរដ្ឋ បានអញ្ជើញមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ដូសទី៣ និងដូសទី២ ព្រមទាំងអ្នកមកចាក់វ៉ាក់សាំងដូសមូលដ្ឋាន បានលើកឡើងស្រដៀងគ្នាថា គ្រាន់តែដឹងថាប្រមុខរាជរដ្ឋាភិបាល អនុញ្ញាតឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពួកគាត់រូតរះ មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ភ្លាម ​គឺដើម្បីការពារ ​ទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ គ្រប់ប្រភេទក្នុងសហគមន៍។

ក្នុងនាមលោកវេជ្ជបណ្ឌិត នេត សុវិរៈ ប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ឃុន ទ្រី សូមអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅទីជិត ទីឆ្ងាយ និងនៅក្បែរមនី្ទរពេទ្យបង្អែករាជធានី​ភ្នំពេញ ​ដែលមិនទាន់បានមកទទួលសេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមអញ្ជើញមកចាក់​វ៉ាក់សាំង​ឲ្យបាន​គ្រប់ៗគ្នា ព្រោះថា​ក្រុមការងារគ្រូពេទ្យយើងនៅរងចាំបំរើការចាក់វ៉ាក់​សាំង​ជូនជា​រៀងរាល់ថ្ងៃ ​មិនថាថ្ងៃសៅរ៍​ ថ្ងៃអាទិត្យ ​ឬថ្ងៃបុណ្យទាននោះទេ ​គឺរងចាំចាក់វ៉ាក់សាំងជូនជានិច្ច ជា​ពិសេសមន្រី្តរាជការ ​និងប្រជាពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន សូមអញ្ជើញ​មកចាក់​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ឲ្យបានគ្រប់គ្នា៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am