ការិយាល័យនាយករដ្ឋមន្ត្រី៖ អ្នកទោសប៉ាឡេស្ទីននឹងមានសេរីភាព ក្រោយចំណាប់ថ្នូរទាំងអស់ បង្ហាញខ្លួននៅអ៊ីស្រាអែល

2025/10/13 08:33:51 pm        99

អ៊ីស្រាអែល នឹងចាប់ផ្តើមដោះលែងអ្នកទោសប៉ាឡេស្ទីន នៅពេលដែលមានការបញ្ជាក់ថា ចំណាប់ថ្នូរទាំងអស់ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា បានទៅដល់ប្រទេសហើយ។ នេះបើយោងតាមស្ត្រីអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ដែលបាននិយាយកាលពីថ្ងៃអាទិត្យ (ទី១២ ខែតុលា)។

លោកស្រី Shosh Bedrosian បានប្រាប់អ្នកសារព័ត៌មានថា៖ «អ្នកទោសប៉ាឡេស្ទីន នឹងត្រូវបានដោះលែង នៅពេលដែលអ៊ីស្រាអែល មានការបញ្ជាក់ថា ចំណាប់ថ្នូរទាំងអស់របស់យើង ដែលនឹងត្រូវដោះលែងនៅថ្ងៃស្អែក (ថ្ងៃចន្ទ) គឺបានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអ៊ីស្រាអែលហើយ»។

ក្នុងអំឡុងពេលមានបទឈប់បាញ់មុនៗ អដ្ឋិធាតុរបស់ចំណាប់ថ្នូរមួយចំនួន ត្រូវបានកំណត់អត្តសញ្ញាណដោយអ្នកជំនាញកោសល្យវិច័យ បន្ទាប់ពីបានប្រគល់ត្រលប់ទៅអ៊ីស្រាអែលវិញ។

លោកស្រី Bedrosian បានបញ្ជាក់ថា ពេលរង់ចាំការកំណត់អត្តសញ្ញាណ អ្នកទោសប៉ាឡេស្ទីន នឹងនៅលើរថយន្តក្រុងត្រៀមចេញដំណើរ។ លោកស្រីបានប្រាប់ថា៖ «ភ្លាមៗនៅពេលយើងមានការបញ្ជាក់ថា ពួកគេ (ចំណាប់ថ្នូរ) បានចូលទៅក្នុងដែនដីអ៊ីស្រាអែលហើយ រថយន្តក្រុងទាំងនោះនឹងវិលកង់ ហើយចាប់ផ្តើមការធ្វើដំណើររបស់អ្នកទោសទាំងនោះ»។

លោកស្រីបានបន្ថែមថា ការដោះលែងចំណាប់ថ្នូរទាំងអស់ដែលត្រូវបានឃុំខ្លួនរយៈពេលជាង ២ឆ្នាំ នៅតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅព្រឹកថ្ងៃចន្ទនេះ។

គួរបញ្ជាក់ថា អ៊ីស្រាអែល និងក្រុមហាម៉ាសបានអនុម័តដំណាក់កាលទី១ នៃផែនការដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងគោលបំណងបញ្ចប់សង្រ្គាម នៅតំបន់ហ្កាហ្សា ដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm