ប្រធាន AmCham៖ វិនិយោគិនចិននឹងហូរចូលកម្ពុជាកាន់តែច្រើន ខណៈចិន​ប្រឈម​បញ្ហាពន្ធ​ជាមួយអាម៉េរិក

2025/10/13 09:48:52 pm        287

ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) រំពឹងថា កម្ពុជា​នឹង​អាច​ស្រូប​យក​វិនិយោគិន​ពី​សហរដ្ឋអាម៉េរិក ជាពិសេសពីប្រទេសចិនបានកាន់តែច្រើន ផលិតសម្រាប់​ទីផ្សារ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាម៉េរិក ខណៈកម្ពុជាមានកំលាំងពលកម្មសមរម្យ និងមានអត្រា​ពន្ធបដិកា​ក្នុង​កម្រិត​អាចប្រកួតប្រជែង។

លោក ខេស៊ី បាណេត ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍ជាមួយ សារព័ត៌មាន ស្តីពីការវិនិយោគ និងការនាំចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាមេរិក នៅក្នុងវេទិកាពន្ធប្រចាំឆ្នាំ២០២៥ “AmCham Tax Forum 2025” នៅចុង​សប្តាហ៍​កន្លង​មកថា កម្ពុជាគឺជាប្រទេសមួយកំពុងទទួលបាននៃការហូរចូលវិនិយោគិនបរទេស ខណៈ​ដែលកម្ពុជាទទួលបានអត្រាពន្ធបដិកា ១៩% ពីសហរដ្ឋអាម៉េរិក ជាអត្រាពន្ធ​ស្ថិត​នៅ​ក្នុង​កម្រិត​អាច​ប្រកួតប្រជែង ហើយតាមរយៈនេះកម្ពុជា នឹងអាចស្រូបយក​វិនិយោគិន​ពី​សហរដ្ឋ​អាម៉េរិក​ ជាពិសេសវិនិយោគិនពីប្រទេសចិនមកបណ្តាក់ទុនកាន់តែច្រើនថែមទៀតផងដែរ។

លោកបន្ថែមថា ជុំវិញការនាំចេញ, ប្រទេស​ចិន​មាន​ទីផ្សារ​នាំ​ចេញ​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​អាម៉េរិក​ធំជាង​គេ ​បច្ចុប្បន្ន បន្ទាប់ពីលោកដូណាត្រាំ ប្រធានាធិបតីសហរដ្ឋអាមរិក បានតម្លើងពន្ធមា​ន​អត្រា​ជា​ង ៥០% នេះជាការបង្អាក់បន្ទុចដល់ការនាំចេញ របស់ចិន។ លោកបន្តថា បញ្ហានេះធ្វើ​ឱ្យ​វិនិយោគិន​ចិនបានកំពុងសម្លឹងមើលអំពីឱកាសគវិនិយោរបស់ខ្លួននៅកម្ពុជា ដើម្បីផលិតនាំចេញ ទៅ​កា​ន់ទីផ្សារសហរដ្ឋអាម៉េរិក ស្របពេលដែលកម្ពុជាមានកំលាំងពលកម្មកាន់តែច្រើន បន្ទា​ប់​ពី​មាន​ជម្លោះ​ព្រំដែនជាមួយប្រទេសជិត ខាង, ការផ្គត់ផ្គង់សម្ភារៈ​សំណង់​អាច​ឆ្លើយ​តប និង​ការ​បង្កើត​រោង​ចក្រ, និងក៏ដូចជាការទទួលបានអត្រាពន្ធគយពីសហរដ្ឋអាម៉េរិកជាដើម ខណៈ​ដែល​ប្រ​ទេ​ស​ថៃបានកំពុងធ្វើឱ្យបាត់ទំនុកចិត្តដល់វិនិយោគបរទេស និងស្រប​ពេល​ប្រទេស​វៀតណាម​មាន​កំលំាង​ពលកម្មថ្លៃជាង ប្រទេសកម្ពុជា និងការកង្វះគ្រឿងសំណង់ជាដើម។

លោក ខេស៊ី បាណេត បន្ថែមថា ជុំវិញពន្ធបដិកាខាងលើនេះឃើញថា រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹក​នាំ​ការ​ចរចា​ដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាននិងកំពុងព្យាយាមលើការចរចារ ជាមួយសហរដ្ឋអាម៉េរិក នៅលើ​ប្រភេទ​ទំនិញ​ចំនួន ៧ មុខបន្ថែមទៀត ដើម្បីបញ្ចុះនូវអត្រាពន្ធគយបន្ថែម។ បញ្ហានេះ​ប្រសិន​បើ​ថៃ​មិន​គោរពតាមការសម្របសម្រួល នៃការចុះហត្ថ​លេខា​កិច្ច​ព្រម​ព្រៀង​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ ក្រោមគំនិតផ្តួចផ្តើមផ្ទាល់ របស់ឯកឧត្តម ដូណាត្រាំ ប្រធានាធីបតីនៃសហរដ្ឋអាមេរិក កម្ពុជា​នឹងអាចទទួលបានជោគជ័យលើការបន្ថូបន្ថយពន្ធបដិកានេះបន្ថែមទៀត។

សូម​បញ្ជាក់ថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥, ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក មានទំហំទឹកប្រាក់ជាង ៩ ៥០០ លានដុល្លារដុល្លារអាម៉េរិក កើនឡើងជាង ២២ ភាគ​រយ ក្នុងនោះកម្ពុជាបាននាំចេញទៅទីផ្សារអាម៉េរិក ជាង ៩ ២០០ លានដុល្លារដុល្លារ កើនឡើង ២២​ ភាគរយ ខណៈការនាំចូលមកកម្ពុជាជាង ២៨៣ លានដុល្លារដុល្លារ បើប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្នានិងឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm