ភ្នំពេញ៖ រថយន្តសម្អាតផ្លូវ ខ្មែរ ប៊ែវើរីជីស បានសម្អាតផ្លូវបានជាង ១៥,៣៨៣គីឡូម៉ែត្រ នៅទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្នុងឆ្នាំ២០២១ ដើម្បីលើកកម្ពស់បរិស្ថានស្អាត និងសោភ័ណភាពក្នុងទីក្រុងភ្នំពេញ ក៏ដូចជាបន្តកិច្ចទំនួលខុសត្រូវចំពោះសង្គម និងបរិស្ថាន។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា បន្ថែមពីលើកិច្ចការសង្គមជាច្រើនរបស់ ខ្មែរ ប៊ែវើរីជីស រថយន្តសម្អាតផ្លូវ បានប្រតិបត្តិការជាប្រចាំ ដោយលាងសម្អាតផ្លូវ ដែលជាផ្នែកមួយ នៃការទទួលខុសត្រូវ ថែរក្សាបរិស្ថានស្អាត និងការពារផលប៉ះពាល់ ចំពោះសុខភាពផ្លូវដង្ហើម របស់សាធារណជន រាល់ពេលបើកបរតាមដងផ្លូវ។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២២ រថយន្តសម្អាតផ្លូវ ខ្មែរ ប៊ែវើរីជីស ទាំង៤គ្រឿង នឹងនៅតែបន្តភារកិច្ចលើកកម្ពស់បរិស្ថានស្អាត យ៉ាងសកម្មនៅតាមទីសាធារណៈ និងដងវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តមួយចំនួនផងដែរ៕



