ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសបានចុះពិនិត្យ អង្កេត និងវាស់វែងលម្អិតទីតាំងភូមិសាស្ត្រ នៃគម្រោងព្រែកជីកហ្វូណនតេជោ (កំណាត់ទី២) ភូមិសាស្រ្តខេត្តកណ្តាល និងខេត្តតាកែវ ដោយមានការចូលរួមពីមន្ត្រីជំនាញអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលភូមិ-ឃុំ-ស្រុក អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
បេសកកម្មនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យ ពិភាក្សា ពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ការប្រមូលនូវមតិយោបល់ សំណើ និងសំណូមពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ចងក្រងទិន្នន័យ ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងដោះស្រាយទៅតាមនិតិវិធីច្បាប់ សំដៅធានានូវការសម្រេច និងដោះស្រាយប្រកបដោយបានតម្លាភាព និងប្រសិទ្ធភាពក្នុងការអនុវត្តគម្រោង៕










