ភាពតានតឹងពាណិជ្ជកម្មជាថ្មីរវាងអាមេរិក-ចិន បានជះស្រមោលលើកិច្ចប្រជុំ IMF និងធនាគារពិភពលោក

2025/10/13 10:27:19 pm        398

បណ្ដាប្រធានហិរញ្ញវត្ថុមកពីទូទាំងពិភពលោក នឹងបើកកិច្ចប្រជុំប្រចាំឆ្នាំនៅទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃចន្ទ ទី១៣ ខែតុលា ដល់ថ្ងៃសៅរ៍ ទី១៨ ខែតុលា ក្នុងសប្តាហ៍នេះ ដោយត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាពីភាពធន់របស់សេដ្ឋកិច្ចពិភពលោក ក្នុងការប្រឈមមុខនឹងរបាំងដំឡើងពន្ធរបស់លោកប្រធានាធិបតី Donald Trump ស្របពេលដែលភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិន បានផ្ទុះឡើងជាថ្មីម្ដងទៀត នៅពេលលោក Trump គំរាមយកពន្ធ ១០០% លើការនាំចូលរបស់ចិន។

កិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោក ឥឡូវនេះ ច្បាស់ណាស់ថានឹងគ្របដណ្តប់ដោយសំណួរមួយប៉ុណ្ណោះនោះគឺ តើការប្តេជ្ញារបស់លោក Trump ក្នុងការសងសឹកចិន ជុំវិញការរឹតបន្តឹងការនាំចេញរ៉ែកម្រ នឹងអូសទាញសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោកឱ្យត្រឡប់ទៅក្នុងសង្គ្រាមពាណិជ្ជកម្មពេញលេញ ឬក៏យ៉ាងណា។

កិច្ចប្រជុំ IMF និងធនាគារពិភពលោក នឹងនាំមនុស្សជាង ១០.០០០នាក់ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន រួមទាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល មកពីជាង ១៩០ប្រទេស។ លោក Martin Muehleisen អតីតប្រធានយុទ្ធសាស្ត្រ IMF បាននិយាយថា ការគំរាមដាក់ពន្ធ ១០០% របស់លោក Trump អាចនឹងចរចាបាន ប៉ុន្តែភាពតានតឹងបច្ចុប្បន្ននឹងជះស្រមោលអាប់អួរបំផុតក្នុងកិច្ចប្រជុំហិរញ្ញវត្ថុសប្តាហ៍នេះ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្ដោះអាសន្នរវាងអាមេរិក-ចិន ក្នុងពេល ៥ខែកន្លងមក បានបន្ទាបពន្ធរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរចុះពីកម្រិត ៣ខ្ទង់ពីមុន ហើយធ្វើឱ្យសេដ្ឋកិច្ចពិភពលោកបានធូរចិត្ត។ ប៉ុន្តែសុទិដ្ឋិនិយមបន្តិចនេះត្រូវខ្ទេចខ្ទីអស់កាលពីថ្ងៃសុក្រសប្ដាហ៍មុន ពេលដែលលោក Trump គំរាមដាក់ "ពន្ធដ៏ច្រើន" លើទំនិញចិន ហើយទីក្រុងប៉េកាំង ក៏ព្រមានចាត់វិធានការតបតវិញ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm