ក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទឹកចិត្តឱ្យយុវជនចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈដូនតា

2025/10/13 04:01:55 pm        111

ឯកឧត្តម ចន ណារិទ្ធ ជាអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ បានមានប្រសាសន៍ លើកទឹកចិត្ត ដល់យុវជន ជាពិសេសពលករដែលត្រឡប់ពីប្រទេសថៃ ងាកមកចាប់អារម្មណ៍ជំនាញវិជ្ជាជីវៈដូនតាដែលរដ្ឋាភិបាលកំពុងផ្តល់ជូន ព្រោះថាជំនាញនេះ និងអាចបង្កើនប្រាក់ចំណូល ក៏ដូចជាចូលរួមអភិរក្ស និងលើកស្ទួយជំនាញសិល្បៈវប្បធម៌ពីដូនតា។

ឯកឧត្តម ចន ណារិទ្ធ បានលើកឡើងថា ការចុះឈ្មោះរៀនជំនាញដូនតានេះ រដ្ឋាភិបាលជួយទាំងស្រុងដោយមិនមានការបង់ថ្លៃសិក្សានោះទេ, បន្ថែមលើនេះ យុវជនដែលមកពីគ្រួសារមានបណ្ណសមធម៌ និង គ្រួសារងាយរងហានិភ័យ និងទទួលបានប្រាក់ឧបត្ថម្ភក្នុង ១ខែ ២៨ ម៉ឺនរៀល ពីរាជរដ្ឋាភិបាលថែមទៀត។

សូមជម្រាបជូនថាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា សំដៅដល់ការយកចិត្តទុកដាក់លើការអភិរក្ស និងលើកស្ទួយជំនាញសិល្បៈវប្បធម៌ពីដូនតា បង្កើតឱកាសការងារសម្រាប់យុវជន ដើម្បីបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ។

បើតាមការឱ្យដឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលក្នុងឆ្នាំសិក្សា២០២៤-២០២៥ បើកដំណើរការនៅក្នុងខេត្តចំនួន៦ ទីតាំងចំនួន១១ ថ្នាក់ចំនួន១៣ ជំនាញចំនួន៧ មានដូចជា៖ ខ្មុកស្មាច់, ចម្លាក់ថ្ម, ចម្លាក់ស្មិត, ចម្លាក់ស្បែក, តម្បាញក្រមាពណ៌ត្រុំ, តម្បាញសូត្រ និងស្មូនឆ្នាំង។

សាធារណជន ពិសេសយុវជនដែលមានបំណងចង់សិក្សាជំនាញខាងលើ សូមទាក់ទងលេខាធិការដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការតាមរយៈលេខទូរសព្ទ៖ ០១៧ ៤៣១ ៣០២ / ០៨៨ ៨៥៣ ៥៦៣៦ / ០៩៦ ៥២២ ៧៣៦៩។ Telegram: 0១៧ ៤៣ ១៣ ០២ អ៊ីម៉ែល: [email protected] ឬFacebook: កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

«ភាពយន្តខ្លីសរុប៧៧រឿង ពី២២ប្រទេស ត្រៀមចាក់បញ្ចាំងនៅមហោស្រពភាពយន្តខ្លីចតុមុខ លើកទី១៤»
2025/10/13 10:30:54 pm        1
គ.ស.ម.ក. រកឃើញ មន្ត្រីជាន់ខ្ពស់ថៃទី២ ទទួលស្គាល់ ការប្រើសំឡេងនៅព្រំដែន គឺជាការរំលោភបំពានអនុសញ្ញា CAT
2025/10/13 09:00:16 pm        1
ឯកឧត្តម ម៉ក់ ជីតូ ណែនាំអាជ្ញាធរខេត្តតាកែវ បន្តយកចិត្តទុកដាក់លើបញ្ហាក្មេងទំនើង
2025/10/13 08:15:55 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រជាជនប៉ាឡេស្ទីនអបអរ ខណៈអ្នកទោសដែលមានសេរីភាព ចាប់ផ្តើមទៅដល់ផ្ទះសម្បែង ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់

2025/10/13 11:25:29 pm
​«ភាពយន្តខ្លីសរុប៧៧រឿង ពី២២ប្រទេស ត្រៀមចាក់បញ្ចាំងនៅមហោស្រពភាពយន្តខ្លីចតុមុខ លើកទី១៤»
2025/10/13 10:30:54 pm
​គ.ស.ម.ក. រកឃើញ មន្ត្រីជាន់ខ្ពស់ថៃទី២ ទទួលស្គាល់ ការប្រើសំឡេងនៅព្រំដែន គឺជាការរំលោភបំពានអនុសញ្ញា CAT
2025/10/13 09:00:16 pm
​ប្រជាជនប៉ាឡេស្ទីនអបអរ ខណៈអ្នកទោសដែលមានសេរីភាព ចាប់ផ្តើមទៅដល់ផ្ទះសម្បែង ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់
2025/10/13 08:21:25 pm
​ឯកឧត្តម ម៉ក់ ជីតូ ណែនាំអាជ្ញាធរខេត្តតាកែវ បន្តយកចិត្តទុកដាក់លើបញ្ហាក្មេងទំនើង
2025/10/13 08:15:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/12 03:47:06 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/09 11:11:53 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/11 11:45:00 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am