ការនាំចេញ និងនាំចូលរបស់ចិន កើនលើសការព្យាករ ស្របពេលមានស្ថានភាពតានតឹងពាណិជ្ជកម្មថ្មី

2025/10/13 11:26:44 pm        74

កំណើននៃការនាំចេញរបស់ប្រទេសចិន បានកើនឡើងយ៉ាងលឿនក្នុងខែកញ្ញា ដោយត្រូវបានជំរុញដោយក្រុមហ៊ុនផលិតដែលកំពុងស្វែងរកអ្នកទិញ នៅក្នុងទីផ្សារ ក្រៅពីសហរដ្ឋអាមេរិក ខណៈដែលកិច្ចព្រមព្រៀងពន្ធគយជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែមានភាពមិនច្បាស់លាស់ ខណៈពេលដែលវិនិយោគិន កំពុងដោះស្រាយជាមួយនឹងជុំចុងក្រោយបង្អស់នៃសង្គ្រាមពាណិជ្ជកម្មរបស់ប្រទេសទាំង២។

ទិន្នន័យគយ បានបង្ហាញនៅថ្ងៃចន្ទ (ទី១៣ ខែតុលា) នេះថា ការនាំចេញពីប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ បានកើនឡើងប្រចាំឆ្នាំ ៨,៣ភាគរយ កាលពីខែមុន ដោយបានលើសកម្រិតស្ទង់មតិ ៦ភាគរយរបស់សារព័ត៌មាន Reuters និងបានបង្កើតកំណើនលឿនបំផុតជាលើកដំបូង ចាប់តាំងពីខែមីនា។ កម្រិតនោះត្រូវបានប្រៀបធៀបជាមួយនឹងកំណើនត្រឹមតែ ៤,៤ភាគរយ កាលពីខែសីហា។

ជាមួយគ្នានេះ ការនាំចូល បានកើនឡើង ៧,៤ភាគរយ ដែលជាល្បឿនលឿនបំផុត គិតចាប់តាំងពីខែមេសា ឆ្នាំ២០២៤ មក បើប្រៀបធៀបនឹងកម្រិតលើស ១,៣ភាគរយ កាលពីមួយខែមុន និងខ្ពស់ជាង ១,៥ភាគរយដែលជាការព្យាកររបស់អ្នកវិភាគ។

សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Economist Intelligence Unit ក្នុងទីក្រុងប៉េកាំង លោក Xu Tianchen បាននិយាយថា៖ «ក្រុមហ៊ុនចិនកំពុងប្រឹងប្រែងលក់ផលិតផលយ៉ាងសកម្មនៅក្នុងទីផ្សារថ្មី ដោយសារអត្ថប្រយោជន៍នៃការចំណាយលើទំនិញរបស់ពួកគេ។ នោះប្រាកដណាស់»។

លោកបានបន្ថែមថា៖ «សហរដ្ឋអាមេរិក ឥឡូវនេះមានមិនដល់ ១០ភាគរយផងនៃការនាំចេញដោយផ្ទាល់របស់ប្រទេសចិន។ អត្រាពន្ធ ១០០ភាគរយ នឹងមិនមានអ្វីត្រូវសង្ស័យឡើយបន្ថែមសម្ពាធដល់វិស័យនាំចេញរបស់ប្រទេសចិន ប៉ុន្តែខ្ញុំមិនគិតថា ផលប៉ះពាល់នឹងមានទំហំធំដូចពីមុននោះទេ»។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមក លោក Trump បានបង្ហាញពីការយកពន្ធបន្ថែម ១០០ភាគរយលើការនាំចេញទៅសហរដ្ឋអាមេរិករបស់ចិន ដោយធ្វើឲ្យសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសទាំង២ កាន់តែធ្ងន់ឡើង ដោយការប្រកាសនោះបានកកើតឡើងបន្ទាប់ពីទីក្រុងប៉េកាំងបានដាក់រ៉ែកម្រថ្មីមួយចំនួននៅក្រោមការគ្រប់គ្រងការនាំចេញ និងចេញការត្រួតពិនិត្យបន្ថែមលើអ្នកប្រើប្រាស់បន្ទះឈីប៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm