សន្និសីទ ASEAN ORL-HNS លើកទី២១នៅកម្ពុជាបិទបញ្ចប់ដោយទទួលបានជោគជ័យខ្លាំង

2025/10/13 11:59:46 pm        175

ភ្នំពេញ ៖ សន្និសីទសហព័ន្ធគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និង ក អាស៊ាន លើកទី២១ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ ១២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្រោមប្រធានបទ "Together for the best ORL-HNS in ASEAN-រួមគ្នាដើម្បី ORL-HNS ល្អបំផុតក្នុងអាស៊ាន" បានបញ្ចប់ដោយជោគជ័យខ្លាំង នៃសហព័ន្ធ ASEAN ORL-HNS Federation។

​លោកសាស្រ្តាចារ្យរង លូ លីឃាង ប្រធានសហព័ន្ធគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និងក អាស៊ាន (ASEAN ORL-HNS Federation) និងជានាយកមនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានថ្លែងក្នុងកម្មវិធីបិទសន្និសីទ លើកទី២១ របស់សហព័ន្ធគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និង ក អាស៊ាន នារសៀលម៉ោង ៣:០០ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ថា ក្នុងអំឡុងពេលសន្និសីទរយៈពេល ០3 ថ្ងៃនេះ យើងបានចែករំលែកចំណេះដឹង ផ្លាស់ប្តូរការច្នៃប្រឌិត ករណីលំបាក និងបង្កើតមិត្តភាព។ 

លោកសាស្រ្តាចារ្យរងក៏បានថ្លែងអំណរគុណចំពោះអ្នកជំនាញផ្នែក ORL ក្បាល និង ក សាស្រ្តាចារ្យ និងវេជ្ជបណ្ឌិត មកពីប្រទេសសមាជិកអាស៊ាន ព្រមទាំងមកពីប្រទេសជប៉ុន កូរ៉េ បារាំង នេប៉ាល់ បង់ក្លាដេស សហរដ្ឋអាមេរិក និងគណៈប្រតិភូវាគ្មិន និងប្រជាជាតិផ្សេងៗទៀត ដែលបានចែករំលែកជំនាញរបស់ពួកគេ សរុបចំនួនជាង៥០០នាក់ ហើយការចូលរួមយ៉ាងសកម្មរបស់លោកអ្នក បានរួមចំណែកយ៉ាងខ្លាំងដល់ភាពជោគជ័យនៃសន្និសីទសហព័ន្ធគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និង ក អាស៊ាន លើកទី២១នេះ។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ទាំងនេះ បានពង្រឹងសាមគ្គីភាពវិជ្ជាជីវៈជាមួយសហអាជីពទូទាំងអាស៊ាន និងលើសពីនេះទៀត នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ ក្នុងសន្និសីទ ASEAN ORL-HNS លើកទី២០ នៅទីក្រុងហាណូយ ប្រទេសវៀតណាម សហព័ន្ធ ORL អាស៊ាន បានប្រគល់កិត្តិយសដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះសន្និសីទ ORL-HNS អាស៊ានលើកទី ២១ នៅឆ្នាំ ២០២៥នេះ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ និងមោទនភាពសម្រាប់សង្គម និងប្រទេសជាតិ ព្រមទាំងផ្តល់ឱកាសពិសេសមួយសម្រាប់អ្នកជំនាញផ្នែក ORL មកពីទូទាំងតំបន់ និងជុំវិញពិភពលោក ដើម្បីមករួមគ្នា ចែករំលែកចំណេះដឹង និងពង្រឹងភាពជាដៃគូ នៅពេលដែលយើងបន្តលើកកម្ពស់ការថែទាំអ្នកជំងឺ និងលទ្ធផលនៃការព្យាបាល។ 

 អត្ថបទ រដ្ឋា 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm