ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា គិតក្នុងរយៈពេល១ខែ ដើមឆ្នាំ២០២២នេះ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករចំនួនសរុបជាង ៥៣ ០០០តោន គិតជាទឹកប្រាក់ចំនួន ៣៥.៧២លានដុល្លារអាម៉េរិក ទៅកាន់គោលដៅទីផ្សារចំនួន ៣៤ប្រទេស។
របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា គោលដៅទីផ្សារចំនួន៣៤ ក្នុងនោះប្រទេសចិន និងតំបន់ស្វយ័តហុងកុង បានស្រូបយកចំនួនជាង ៥៨% ឬ ស្មើនឹងជាង ៣១ ០០០តោន ប្រទេសចំនួន១៦ នៅក្នុងទ្វីបអ៊ឺរ៉ុបបានចំនួនជាង ១២ ០០០តោន ឬស្មើនឹងជាង ២៣% ប្រទេសនៅក្នុងតំបន់អាស៊ានចំនួន៣ ចំនួនជាង ៦ ២០០តោន ឬស្មើនឹងជាង ១១% និងគោលដៅផ្សេងចំនួន ១៣ប្រទេស និងតំបន់បានចំនួនជាង ៣ពាន់តោន ឬស្មើនឹងជាង ៥%។
បរិមាណអង្ករនាំចេញនេះ គឺមានកំណើនចំនួនជាង ៥៤% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
ប្រភពខាងលើ បន្តទៀតថា ដោយឡែក ការនាំចេញស្រូវ គិតក្នុងខែមករា ឆ្នាំ២០២២ មានចំនួនសរុបជាង ២៧ម៉ឺន ៥ពាន់តោន គិតជាទឹកប្រាក់ប៉ាន់ស្មាន មានប្រមាណជា ៦០.៦១លានដុល្លារ។
សូមបញ្ជាក់ដែរថា កាលពីឆ្នាំ២០២១ កម្ពុជាបាននាំចេញអង្ករទៅកាន់គោលដៅសរុបចំនួន ៥៦ប្រទេស និងតំបន់បានបរិមាណចំនួនជាង ៦១ម៉ឺនតោន គិតជាទឹកប្រាក់ចំនួនជាង ៤០០លានដុល្លារ និងបាននាំស្រូវចេញចំនួនជាង ៕អត្ថបទ៖ បូរ៉ាវី
