យោងលិខិតលេខ១៣៧៩ ស.ជ.ណ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ របស់ ទីស្តីការគណៈរដ្ឋមន្តី គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០២៥ បានជម្រាបជូនសាធារណជនជ្រាបថា រាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ ក្រសួងមហាផ្ទៃជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំនួន ១៥នាក់ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដូចខាងក្រោម៖
១- ជំនាញស្រាវជ្រាវ និងអភិវឌ្ឍផ្នែករឹង ចំនួន ២នាក់
២- ជំនាញ Deep Learning និងបញ្ញាសិប្បនិម្មិត(AI) ចំនួន ២នាក់
៣- ជំនាញអភិវឌ្ឍកម្មវិធីទូរសព្ទចល័ត ចំនួន ២នាក់
៤- ជំនាញអភិវឌ្ឍកម្មវិធីគេហទំព័រ ចំនួន ២នាក់
៥- ជំនាញហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងថ្នាលផ្លាស់ប្តូរទិន្នន័យ ចំនួន ២នាក់
៦- ជំនាញគ្រប់គ្រងគម្រោង និងវិភាគទិន្នន័យ ចំនួន ២នាក់
៧- ជំនាញភស្តុភារ និងហិរញ្ញវត្ថុ ចំនួន ៣នាក់។


