លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី្ន ហ៊ុនម៉ាណែត អញ្ជើញជួបពិភាក្សាការងារជាប្រតិភូ ICRC

2025/10/14 02:05:22 am        120

នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី្ន ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អញ្ជើញជួបសំដែងការគួរសម ជាមួយប្រតិភូ( អាយ.ស៊ី.អរ.ស៊ី) ដែលដឹកនាំដោយ លោក ចច ម៉ុនតានី ប្រធានប្រចាំភូមិភាគ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។

ថ្លែងទៅកាន់ប្រតិភូ ICRC ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានរៀបរាប់អំពីសកម្មភាពរបស់ កាកបាទក្រហមកម្ពុជា ជូនចំពោះគណៈប្រតិភូ ICRC ក្នុងការឆ្លើយតប ដោយផ្ដោតសំខាន់ទៅលើជម្លោះព្រំដែន ដែលបានកើតឡើងនៅក្នុងរយៈពេលកន្លងមក និងការងារ កាកបាទក្រហមកម្ពុជា ដែលបាននឹងកំពុងឆ្លើយតបយ៉ាងខ្លាំងក្លាទាក់ទងទៅនឹងទឹកជំនន់ នៅតាមដងទន្លេមេគង្គ និងការងារផ្សេងៗទៀត។ ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត ក៏បានបញ្ជាក់ដើម្បីត្រៀមលក្ខណៈ ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដោយ សម្ដេចកិតិ្តព្រឹព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន លោកបានទម្លាក់ ថវិកា និង សម្ភារៈ ទៅតាមសាខានៅតាមព្រំដែន ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតប។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណចំពោះ ICRC ដែលបានអញ្ជើញ ទៅជួប សួរសុខទុក្ខយុទ្ធជនទាំង១៨រូប ចំនួន២លើកមកហើយ ដែលកងទ័ពថៃចាប់ខ្លួនទៅ និងសូមអរគុណចំពោះការនាំយកសារលិខិត ជូនមកដល់ក្រុមគ្រួសាររបស់ពួកគេ។

ក្នុងឱកាសនេះដែរ លោក ចច ម៉ុនតានី ប្រធាន ICRC ប្រចាំភូមិភាគ ក៏បានលើកបីចំណុចសំខាន់ៗ៖ ទី១ដើម្បីបន្តបេសកកម្មមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដែលជាសមាជិកទី៨៥ របស់ចលនាអន្តរជាតិ កាកបាទក្រហម និង អឌ្ឍចន្ទក្រហម និងជាសមាជិកហត្ថលេខី ក្រុងហ្សឺណែវ ១៩៤៩ ក្នុងនាមជាប្រធាន ICRC លោកបានសំណូមពរឲ្យ កាកបាទក្រហមកម្ពុជា នៅឆ្នាំបន្តបន្ទាប់ទៅ សូមបន្តស្ដារទំនាក់ទំនងគ្រួសារដែលជាសកម្មភាពមួយដែល ICRC បានធ្វើការជួយឧបត្ថម្ភគាំទ្រអស់រយៈពេលជាង២០ឆ្នាំកន្លងមកហើយ។ លោក ម៉ុនតានី បានបញ្ជាក់ថាបច្ចុប្បន្ន ICRC កំពុងមានបញ្ហាប្រឈមទៅនឹង ធនធានថវិកា ដោយសារជម្លោះនៅលើពិភពលោកកើតមានឡើងច្រើន។ ដូច្នេះលោកសុំឲ្យ កាកបាទក្រហមកម្ពុជា បន្តការងារនេះឲ្យមានដំណើរការល្អទៅមុខទៀត។ ព្រោះជាបទពិសោធន៍ការងារស្ដារទំនាក់ទំនងគ្រួសារ ការផ្ដល់ដំណឹងគ្រួសារ ទៅវិញទៅមក រវាងអ្នកជាប់ពន្ធនាគារ រវាងអ្នកធ្វើចំណាកស្រុកទៅក្រៅប្រទេស ជាពិសេសនៅក្នុងពេលនេះគឺយើងមានបទពិសោធន៍ពីជម្លោះប្រដាប់អាវុធ គឺត្រូវការឱ្យយើងផ្ដល់ដំណឹងឲ្យគ្នា ទៅវិញទៅមក តាមរយៈការងារមនុស្សធម៌នេះឯង។ ទី២ទាក់ទងទៅនឹងការងារប្រើប្រាស់បដិរូប កាកបាទក្រហមកម្ពុជា ICRC បានកោតសរសើរ កាកបាទក្រហមកម្ពុជា ដែលបានប្រឹងប្រែងការពង្រឹង ក្នុងការប្រើប្រាស់បដិរូបនេះ។ តែជាសំណូមពរ ICRC សុំឲ្យ កាកបាទក្រហមកម្ពុជា ខំបន្ថែមទៀត នៅការប្រើប្រាស់បដិរូបនេះ ព្រោះនៅកត់សម្គាល់ឃើញថាអង្គភាពមួយចំនួន នៅមានការប្រើប្រាស់បដិរូបស្រដៀង កាកបាទក្រហមកម្ពុជា ដែលធ្វើឲ្យមានការភាន់ច្រឡំគ្នា។ ទី៣ទាក់ទងទៅនឹង មជ្ឈមណ្ឌលស្ដារនីតិសម្បទាដែល ICRC កំពុងតែបន្តគាំទ្រក្នុងនោះមាន ខេត្តបាត់ដំបង និង ខេត្តកំពង់ស្ពឺ ដោយ ICRC និងព្យាយាមស្វែងរកដៃគូដើម្បីជួយបន្ត។ បើសិនជារកដៃគូមិនបាន ICRC និងផ្ទេរជូនទៅរដ្ឋាភិបាលដើម្បីបន្តឱ្យមាននិរន្តរភាព។ ប្រធាន ICRC រូបនេះបានសំណូមពរទៅដល់ កាកបាទក្រហមកម្ពុជា មេត្តាជួយគាំទ្រទៅដល់ច្បាប់ មនុស្សធម៌អន្តរជាតិ ដែលមានទាំងអស់ចំនួន៩០ ប្រទេសបានគាំទ្រ។

ជាកិច្ចឆ្លើយតបលោកជំទាវបន្ឌិត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា បានសន្យានឹងធ្វើការរាយការណ៍ ទៅសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា នឹងធ្វើការជជែកពិភាក្សា និងទទួលយកការណែនាំបន្ត ពីសម្ដេចប្រធាន ដើម្បីដឹកនាំការងារទាំងនេះ បន្តឱ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថានៅចុងបញ្ចប់គណៈប្រតិភូ ICRC បានប្រគល់សារលិខិត របស់យុទ្ធជនទាំង១៨នាក់ ជូនទៅលោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ ដែលជាសារលិខិតសុខទុក្ខលើកទី២ សម្រាប់ជូនមកដល់ក្រុមគ្រួសាររបស់ពួកគេ ហើយ ICRC បាននិងកំពុងព្យាយាមរកដំណោះ រវាងប្រទេសទាំងពីរ ដើម្បីជួយទៅដល់យុទ្ធជនទាំង១៨រូប ដែលកងទ័ពថៃចាប់ទៅ ៕

អត្ថបទ: សំ ងីម

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        59
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        154
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm