អ្នកនាំពាក្យក្រសួងព័ត៌មាន៖ មហោស្រពភាពយន្តខ្នាតខ្លីចតុមុខបានរួមចំណែកអភិវឌ្ឍវិស័យសិល្បៈភាពយន្ត និងលើកកម្ពស់សេរីភាពបញ្ចេញមតិនៅកម្ពុជា

2025/10/13 07:14:34 pm        130

ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានចាត់ទុកមហោស្រពភាពយន្តខ្នាតខ្លីចតុមុខ បានរួមចំណែកអភិវឌ្ឍវិស័យភាពយន្ត ព្រមទាំងចូលរួមលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិ និងការផ្សព្វផ្សាយនៅកម្ពុជា។ 

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីមហោស្រពភាពយន្តខ្នាតខ្លីចតុមុខ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅរោងភាពយន្ត Fable ឯកឧត្តម ទេព អស្នារិទ្ធ តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា មហោស្រពភាពយន្តខ្នាតខ្លីអនុញ្ញាត និងបង្កឱកាសដល់ដៃគូ ភាគីពាក់ព័ន្ធ ពិសេសអ្នកមានចំណូលចិត្តស្រលាញ់ផ្នែកផលិតកម្មភាពយន្តមកជួបគ្នា ហើយប្រើប្រាស់ទម្រង់សិល្បៈភាពយន្តខ្នាតខ្លីនេះជាមធ្យោបាយសម្រាប់ការបញ្ចេញមតិយ៉ាងទូលំទូលាយ ដើម្បីឆ្លុះបញ្ចាំងទិដ្ឋភាពនានាក្នុងសង្គម តាមរយៈការលើកយកប្រធានបទតថភាពពិតក្នុងសង្គម ហើយផលិតជាខ្សែសាច់រឿងខ្លីៗ សម្រាប់ការប្រកួតប្រជែង និងការចូលរួមបង្ហាញដល់សាធារណជនជាតិ និងអន្តរជាតិ។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ បានផ្តល់ឱកាសដល់យុវជនក្នុងការបញ្ចេញគំនិត ទស្សនៈ ទេពកោសល្យ និងការប្រើប្រាស់បច្ចេកទេសចម្រុះ រួមចំណែកលើកកម្ពស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការផ្សព្វផ្សាយ ស្របតាមសេចក្តីត្រូវការក្នុងយុគសម័យឌីជីថល និងការវិវត្តសង្គម។

ក្នុងឱកាសនោះដែរ ឯកឧត្តមបានថ្លែងកោតសរសើរដល់ការរៀបចំឱ្យមានមហោស្រពនេះឡើង ជាមួយនឹងសមិទ្ធផលជាច្រើនអស់រយៈពេល១៣ឆ្នាំកន្លងទៅ ដែលបានប្រមូលស្នាដៃប្រមាណជិត១ពាន់ចំណងជើង ក្នុងនោះមានមកពីកម្ពុជាផ្ទាល់ និងប្រទេសនានាលើពិភពលោក ហើយការវិវត្តចូលឆ្នាំទី១៤របស់មហោស្រពមួយនេះ បាន និងកំពុងទាក់ទាញការចូលរួមពីសំណាក់ផលិតករកម្ពុជា ពិសេសក្នុងចំណោមយុវវ័យ និងមកពីបណ្តាប្រទេសជាង២០លើពិភពលោក។ 

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន៖ «ទាំងនេះជាគុណតម្លៃរបស់មហោស្រពភាពយន្តខ្នាតខ្លីចតុមុខគឺ មិនត្រឹមផ្តល់សារៈប្រយោជន៍រួមចំណែកក្នុងសង្គមនិងវិស័យសិល្បៈភាពយន្តប៉ុណ្ណោះទេ តែមហោស្រពក៏បានចូលរួមពង្រឹងទំនាក់ទំនងរវាងកម្ពុជា ជាមួយបណ្តាប្រទេសនៅលើពិភពលោកថែមទៀត ពិសេសតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ គំនិត និងសិល្បៈនៃការច្នៃប្រឌិតដ៏សម្បូណ៍បែប»។ ជាមួយនឹងសមិទ្ធផលទាំងនេះ ឯកឧត្តមបានប្រៀបប្រដូចមហោស្រពនេះថាជាច្រកទ្វារមួយដ៏សំខាន់ធ្វើឱ្យពិភពលោកស្គាល់អត្តសញ្ញាណជាតិ និងស្គាល់កម្ពុជាដែលពោរពេញដោយសក្តានុពលកាន់តែច្បាស់៖ ពោលគឺតាមរយៈភាពយន្តនេះសហគមន៍ជាតិ និងអន្តរជាតិបានស្គាល់កាន់តែច្បាស់នូវឧត្តមភាព អត្តសញ្ញាណជាតិ វប្បធម៌ សីលធម៌ ប្រជាជន ព្រមទាំងសក្តានុពលរបស់យុវជនកម្ពុជា យុវផលិតករដែលពោរពេញដោយសមត្ថភាពនិងថាមពល។

ឯកឧត្តមបានស្នើដល់កម្មវិធីមហោស្រពសម្រាប់ឆ្នាំខាងមុខទៀត ក្រៅពីផ្តោតលើរឿងបែបមនោសញ្ចេតនា រន្ធត់ កម្សាន្ត ភាពជូរចត់ គួរដាក់បញ្ចូលអក្ខរកម្មឌីជីថលតួយ៉ាងការបញ្ជ្រាបការអប់រំអំពីគ្រោះថ្នាក់នៃការប្រើប្រាស់បណ្តាញសង្គម ដោយសារការសាយភាយព័ត៌មានក្លែងក្លាយ ការបង្ហាញក្នុងសាច់រឿងអំពីរបៀបនៃការផ្ទៀងផ្ទាត់ព័ត៌មានមុនជឿលើព័ត៌មានណាមួយពីបណ្តាញសង្គម ដើម្បីចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយក្នុងសង្គមឌីជីថល និងលើកកម្ពស់ការប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវជាពលរដ្ឋឌីជីថលល្អ។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តដល់ផលិតករទាំងអស់ ឱ្យផ្តោតផងដែរលើការផលិតរឿងលើប្រធានបទបំណិនជីវិត ដោយរំលេចរបៀបនៃការសម្រេចចិត្តត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវ សម្រាប់ជីវិត ការជ្រើសរើសអាជីព និងការការគ្រប់គ្រងហិរញ្ញ ភាពជាអ្នកដឹកនាំវត្ថុជាដើម។

លោក ហួយ សុជាតិ អនុប្រធាននាយកដ្ឋាន សិល្ប:ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានគាំទ្រ ចំពោះមហោស្រពភាពយន្តខ្នាតខ្លីចតុមុខនេះ ព្រោះបានចូលរួមលើកកម្ពស់វិស័យភាពយន្តនៅកម្ពុជា ជាពិសេសបើកឱកាសយុវជនបានបញ្ចេញស្នាដៃផលិតភាពយន្តកាន់តែច្រើន។ 

លោកស៊ុ ស៊ីថែន ប្រធានគម្រោងមហោស្រពភាពយន្តខ្លីចតុមុខ មានប្រសាសន៍ថា មហោស្រពភាពយន្តខ្លីចតុមុខមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា។ មហោស្រពភាពយន្តខ្លីចតុមុខ ជាកម្មវិធីប្រកួតប្រជែងភាពយន្តខ្នាតខ្លី ដើម្បីរួមចំណែកធ្វើឱ្យគុណភាពនៃភាពយន្តនៅកម្ពុជា ប្រសើរឡើង។ មហោស្រពនេះបានអនុញ្ញាតឱ្យផលិតករខ្មែរអភិវឌ្ឍខ្លួនទាំងផ្នែកគំនិត និងបច្ចេកទេសជំនាញក្នុងការផលិត ប្រកបដោយភាពច្នៃប្រឌិតទាន់សម័យកាល ហើយពីមួយឆ្នាំទៅមួយឆ្នាំស្នាដៃរបស់ផលិតករខ្មែរមានការវិវត្តឈានឡើងគួរឱ្យកត់សម្គាល់ ព្រមទាំងបានការទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិ។ លោកបានមានប្រសាសន៍មហោស្រពលើកទី១៤នេះនឹងចូលរួមចំណែកដ៏សំខាន់ធ្វើឱ្យអន្តរជាតិបានស្គាល់ច្បាស់បន្ថែមទៀតពីសមត្ថភាព និងភាពធន់កម្ពុជា ព្រមទាំងសក្តានុពលនៃវិស័យភាពយន្តកម្ពុជាដែលមានភាពរីកចម្រើនឥតឈប់ឈរ។

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am